រដ្ឋមន្ត្រីក្រសួងសុខាភិបាល ផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំសុខាភិបាលខេត្តប៉ៃលិន បង្កើនសមត្ថភាពជំនាញ និងបន្តបណ្តុះបណ្តាលជានិរន្តន៍

2024/08/19 09:45:31 pm        66

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូអមដំណើរ បានជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិន, កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។

​ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី សម្តែងអំណរគុណ និងកោតសរសើរថ្នាក់ដឹកនាំ រួមទាំងបុគ្គលិកសុខាភិបាលទាំងអស់ ទាំងអជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ដែលបានចូលរួមយ៉ាងសកម្មជាគំរូវីរភាព ប្រយុទ្ធប្រឆាំងនឹងជំងឺកាចសាហាវកូវីដ-១៩ កន្លងមក។ ឯកឧត្តមសាស្ត្រាចារ្យ ជំរុញអោយរក្សាបាន និងធ្វើអោយបានកាន់តែប្រសើរ ជាប់ជាប្រចាំ នូវអាកប្បកិរិយា-ឥរិយាបទល្អ ស្រលាញ់រាប់អាន-សាមគ្គីភាព ប្រកបដោយវិជ្ជមានភាពខ្ពស់ នៃការគិត ទាំងក្នុងពេលបំពេញការងារ ក៏ដូចជាពេលប្រាស្រ័យទាក់ទងក្នុងសហគមន៍-ក្រុមគ្រួសារ ដែលនេះជាកត្តាឈ្នះ និងជោគជ័យមួយ មិនអាចខ្វះបាន និងជាចំនុចចាប់ផ្តើមចាំបាច់បំផុតសម្រាប់គ្រប់អ្នកដឹកនាំវិស័យសុខាភិបាល។ ....សម្លេងឯ.ឧ ឈាង រ៉ា យកជាង០១នាទី....(sound 01)

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានផ្តល់អនុសាសន៍ដល់បុគ្គលិកសុខាភិបាលទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់បង្កើនសមត្ថភាពជំនាញ និងបន្តបណ្តុះបណ្តាលជានិរន្តន៍ ក្នុងការពិនិត្យល្អិតល្អន់ មុនការផ្តល់រោគវិនិច្ឆ័យជំងឺ និងជជែករួមគ្នាសម្រេចរោគវិនិច្ឆ័យ និងវិធីសាស្ត្រព្យាបាល ដោយត្រូវតែនាំយកការពន្យល់ច្បាស់លាស់ ជាដំណាក់កាលៗ ជូនដល់អ្នកជំងឺ-ក្រុមគ្រួសារ ជាចាំបាច់។

ជាចុងបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍សំរាប់ការប្រតិបត្តិប្រចាំថ្ងៃ ដែលឈរលើទិដ្ឋភាពប្រាំយ៉ាងនៃភាពអ្នកដឹកនាំ ដោយរួមបញ្ចូលគ្នា៖ ១- “ដឹកនាំ” ត្រូវចេញពីការស្រលាញ់ដោយពិតប្រាកដ ចេញពីបេះដូង។ ២- “ដឹកនាំ” ត្រូវឈរលើគំនិតប្រាជ្ញា “គិត” ល្អ គិតត្រូវ (គិតបែបគតិបណ្ឌិត) សំដៅបម្រើប្រយោជន៏សាធារណៈ ប្រយោជន៏ប្រជាពលរដ្ឋ។ ៣- “ដឹកនាំ” គឺត្រូវធ្វើដោយ “ដៃ” ខ្លួនឯងផ្ទាល់ បង្ហាញដោយផ្ទាល់ ដឹកដៃអោយធ្វើ បង្ហាញជាគំរូ។ ៤- “ដឹកនាំ” សំដៅលើកិច្ចការដែលត្រូវធ្វើ គឺធ្វើអោយបានល្អបំផុត រហូតធ្វើបាន បានទៅជា”ទម្លាប់” និងបង្កើតជាប្រពៃណីល្អយូរអង្វែង និង ៥- “ដឹកនាំ” ត្រូវផ្តើមពីខ្លួនម្នាក់ៗជាមួយ ការគិតគូអំពីការថែរក្សា “សុខភាព”។

ក្នុងពិធីជួបសំណេះសំណាល មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ប្រតិភូជារដ្ឋលេខាធិការ អគ្គនាយក ក្រុមការងារជំនាញនៃក្រសួងសុខាភិបាល និងការចូលរួមពីអាជ្ញាធរមូលដ្ឋាន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន លោកជំទាវបណ្ឌិត អភិបាលខេត្តប៉ៃលិន និងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិន អនុប្រធានមន្ទីរសុខាភិបាល ប្រធានការិយាល័យមន្ទីរសុខាភិបាល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធាន អនុប្រធានមន្ទីរពេទ្យ និងប្រធានមណ្ឌលសុខភាព៕

អត្ថបទ រដ្ឋា​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm