Emma Raducanu ក្លាយ​ជា​កីឡា​ការិនី​អង់គ្លេស​ទី​១ ឈ្នះ Grand Slam ក្នុង​រយៈពេល ៤៤​ឆ្នាំ​

2021/09/13 06:33:55 pm        89

​វាយ​កូន​បាល់៖ ​កីឡា​ការិនី​វាយ​កូន​បាល់ Emma Raducanu បានបញ្ចប់​ការរង់ចាំ​របស់​អង់​គ្លេស​រយៈពេល ៤៤​ឆ្នាំ​សំរាប់​ជើងឯក Grand Slam ផ្នែក​នារី​ក្រោយ​យកឈ្នះ​ជើងឯក US Open ចុង​សប្តាហ៍​កន្លង​ទៅលើ​កីឡា​ការិនី​កាណាដា Leylah Fernandez នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

​​កីឡា​ការិនី​វ័យ ១៨​ឆ្នាំ​អង់គ្លេស​រូប​នេះ​បាន​បង្អាក់​ភាព​ភ័យខ្លាច​របស់​ខ្លួន និង​បង្កើត​ឱ្យ​មាន​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​អាជីព​របស់​នាង​ នៅ​ទីក្រុង​ញូយ៉ក​សហរដ្ឋអាមេរិក​តាម​រយៈ​ជ័យជំនះ ២​សិត​ផ្ទួនៗ ៦-៤ និង ៦-៣ កីឡា​ការិនី​វ័យ ១៩​ឆ្នាំ​កាណាដា Leylah Fernande​z​។​ ​​Emma Raducanu បាន​ទទួល​ការ​អបអរសាទរ និង​ស្រក់​ទឹកភ្នែក​ខ្លួនឯង ដោយ​ក្លាយ​ខ្លួន​ជា​កីឡា​ការិនី​អង់គ្លេស​ទី​១ ក្នុង​រយៈពេល ៤៤​ឆ្នាំ​ដែល​ឈ្នះ​ជើងឯក Grand Slam បន្ទាប់ពី​អ្នកឈ្នះ​ចុងក្រោយ​បំផុត​ផ្នែក​នារី​គឺ​តាំងពី​ឆ្នាំ​១៩៧៧ នៅ​ពានរង្វាន់ Grand Slam, Wimbledon ដែល​ឈ្នះ​ដោយ​កីឡា​ការិនី Virginia Wade​។ ​​មិន​ត្រឹមតែ​កំណត់ត្រា​នេះ​ទេ Raducanu ក៏​ជា​កីឡាការិនី​អង់គ្លេស​ដំបូង​រាប់​ពី​ឆ្នាំ១៩៦៨ ដែល​ឈ្នះ​ជើងឯក US Open នេះ​។

​​Raducanu ក៏​ជា​កីឡាការិ​នី​ដែល​មកពី​វគ្គ​ជំ​រុះ​ដំបូង​ ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ឈ្នះ​ជើងឯក​។ ​​នាង​ក៏បាន​ក្លាយជា​កីឡាការិនី​វ័យក្មេង​បំផុត​ដែល​ឈ្នះ​ជើងឯក Grand Slam តាំងពី Maria Sharapova ដែល​ធ្វើបាន​នៅ​ឆ្នាំ២០០៤ ពានរង្វាន់ Wimbledon​។​ ​​នៅមាន​កំណត់ត្រា​ពីរ​ទៀត​គឺ Raducanu គឺជា​កីឡាកា​រិ​នី​​ក្មេង​បំផុត​របស់​អង់គ្លេស​ដែល​ឈ្នះ​ជើងឯក Grand Slam និង​ជា​កីឡាការិនី​ទី១ ដែល​ឈ្នះ​ជើងឯក US Open ដោយ​មិន​ចាញ់ ១សិតសោះ​រាប់​ពី​ឆ្នាំ២០១៤ ដែល​ធ្វើបាន​ដោយ Serena Williams​។ ​​ជ័យជំនះ​នេះ Emma Raducanu ទទួល​បាន​ប្រាក់រង្វាន់ ១.៨​លាន​ផោន​ក្នុងនាម​ជា​ជើងឯក និង​រំកិល​មក​ឈរ​ចំណាត់ថ្នាក់​លេខ ២៣ ពិភព​លោក និង​លេខ​១ របស់​ចក្រភព​អង់គ្លេស​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm