សង្គ្រាមលោកលើកទី៣ លេចឡើងស្ទុងៗ ខណៈការវាយប្រហាររបស់អ៊ីរ៉ង់ នឹងនាំឲ្យមានការឆ្លើយតបមហន្តរាយ

2024/08/19 10:35:01 pm        203

អតីតប្រធានប្រឆាំងភេរវកម្មរបស់អង់គ្លេស គឺលោកវរសេនីយ៍ឯក Richard Kemp បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ថា ជម្លោះពាក់ព័ន្ធនឹងអ៊ីស្រាអែល អ៊ុយក្រែន និងរុស្ស៊ី អាចប្រែក្លាយទៅជា «សង្គ្រាមលោកលើកទី៣ សម័យទំនើប»។

ដោយគិតដល់ស្ថានភាព នាពេលនេះ ពោលគឺនៅឯទីក្រុង Tel Aviv អ៊ីស្រាអែលកំពុងរៀបចំត្រៀមខ្លួន សម្រាប់ការវាយប្រហារណាមួយរបស់អ៊ីរ៉ង់ នាពេលខាងមុខ ទើបលោក Kemp ជឿជាក់ថា ការវាយប្រហារសងសឹកយ៉ាងធំពីអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តខ្លួន គឺក្រុមហេសបូឡា និងហ៊ួទី ទំនង «ចៀសសមិនរួច» នោះឡើយ ហើយការឆ្លើយតបពីអ៊ីស្រាអែល អាចជាមហន្តរាយដ៏ធំធេង។

សារព័ត៌មាន Daily Mirror បានសម្ភាសលោកវរសេនីយ៍ Kemp ក្នុងទីក្រុង Tel Aviv ជាកន្លែងដែលលោកបានតាមដានជម្លោះរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស និងក្រុមហេសបូឡា ចាប់តាំងពីសង្រ្គាម នៅតំបន់ហ្កាហ្សា បានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែតុលា។ លោកបានប្រាប់ថា ដូចដែលបានលើកឡើងហើយ អ៊ីស្រាអែលមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីត្រៀមសម្រាប់ការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ បន្ទាប់ពីមានការសង្ស័យថា ទីភ្នាក់ងារ Mossad (ទីភ្នាក់ងារស៊ើបការសម្ងាត់របស់អ៊ីស្រាអែល) ធ្វើឃាតមេដឹកនាំរបស់ក្រុមហាម៉ាស គឺលោក Ismail Haniyeh នៅទីក្រុងតេអេរ៉ង់ កាលពីខែមុន។

ហេតុការណ៍ននេះបានកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីស្រាអែល បានសម្លាប់ឥស្សរជនជាន់ខ្ពស់របស់ក្រុមហេសបូឡា គឺលោក Fuad Shukr នៅទីក្រុងបេរូត ប្រទេសលីបង់។ ហើយលោក Kemp បានប្រាប់សារព័ត៌មាន Daily Mirror ថា៖ «ទីក្រុង Tel Aviv ជាកន្លែងដែលយើងកំពុងស្ថិតនៅ ឥឡូវនេះ កំពុងស្ថិតក្នុងស្ថានភាពប្រុងជើងការ ខណៈដែលអ៊ីស្រាអែលភាគច្រើន ត្រូវត្រៀមខ្លួនទប់ទល់នឹងការវាយប្រហារដោយអ៊ីរ៉ង់ ក្រុមហេសបូឡា ហើយក៏ទំនងជា ពីក្រុមផ្សេងទៀតផងដែរ»។

នៅពេលត្រូវបានចោទសួរអំពីលទ្ធភាពនៃសង្រ្គាម រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ដែលប្រែក្លាយទៅជាជម្លោះក្នុងតំបន់កាន់តែធំឡើងៗ ឬសូម្បីតែអាចជាសង្រ្គាមលោកនោះ លោក Kemp បានឆ្លើយតបថា៖ «ខ្ញុំគិតថា យើងកំពុងឃើញជម្លោះ ក្នុងតំបន់រាលដាលកាន់តែធំឡើងៗរួចហើយ ហើយអ៊ីស្រាអែលកំពុងស្ថិតក្នុងសង្រ្គាម ៧សមរភូមិ»៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        44
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        44
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm