​ ជំងឺឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស នៅស៊ូដង់ ចំពេលមានសង្គ្រាម និងស្ថិតក្នុងរដូវវស្សា

2024/08/19 10:38:06 pm        50

យោងតាមអាជ្ញាធរ និងអ្នកជំនាញស៊ូដង់ បានឲ្យដឹងថា ជំងឺឆ្លង ក្នុងនោះរួមមានទាំងជំងឺអាសន្នរោគ និងជំងឺភ្នែកក្រហមផងដែរ កំពុងរីករាលដាលយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសស៊ូដង់ ដោយសារតែជម្លោះអូសបន្លាយពេលដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យសុខាភិបាលរបស់ប្រទេស គួបផ្សំជាមួយការភ្លៀងធ្លាក់ខ្លាំងប្រចាំឆ្នាំ និងទឹកជំនន់ផងដែរ។

កាលពីថ្ងៃអាទិត្យ (ទី១៨ ខែសីហា) រដ្ឋមន្ត្រីសុខាភិបាលស៊ូដង់ លោក Haitham Mohamed Ibrahim បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ចំនួនករណីជំងឺអាសន្នរោគ ក្នុងប្រទេស បានកើនឡើងដល់ ៣៥៤នាក់ ក្នុងនោះក៏មានអ្នកស្លាប់ចំនួន ២២នាក់ផងដែរ។

ហើយអាជ្ញាធរស៊ូដង់ បានប្រកាសជាផ្លូវការនូវការផ្ទុះឡើងនូវជំងឺអាសន្នរោគ នៅក្នុងប្រទេស នៅមួយថ្ងៃមុននេះ ដោយកត់សម្គាល់ថា ការធ្វើតេស្តមន្ទីរពិសោធន៍ បានបញ្ជាក់ពីការរីករាលដាលនៃជំងឺអាសន្នរោគនៅក្នុងតំបន់ផ្សេងៗគ្នានៃប្រទេសស៊ូដង់ ដែលរួមមានរដ្ឋ Kassala, Gedaref, Gezira និង Khartoum។

តែអង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ថា មានចំនួនច្រើនជាងនេះ។ កាលពីថ្ងៃទី១៦ ខែសីហា តាមសេចក្តីរាយការណ៍ អ្នកនាំពាក្យរបស់ WHO គឺលោកស្រី Margaret Harris បានឲ្យដឹងនៅក្នុងការសម្ភាសជាមួយសារព័ត៌មានថា ករណីជំងឺអាសន្នរោគចំនួន ១១.៣២៧ករណី ដោយមានស្លាប់ ៣១៦ករណី ត្រូវបានរាយការណ៍នៅក្នុងប្រទេសស៊ូដង់ ហើយថា ជំងឺរាតត្បាតផ្សេងទៀត ដូចជាជំងឺគ្រុនឈាម និងជំងឺរលាកស្រោមខួរ ក៏កំពុងកើនឡើងផងដែរ។

លោកស្រីបានបញ្ជាក់បន្ថែមថា WHO រំពឹងថា តួលេខពិតប្រាកដនៃការឆ្លងជំងឺអាសន្នរោគនឹងខ្ពស់ជាងចំនួនដែលបានរាយការណ៍។

យោងតាមក្រសួងសុខាភិបាលស៊ូដង់ បានឲ្យដឹងថា ការផ្ទុះឡើងនូវជំងឺអាសន្នរោគ គឺបណ្តាលមកពីកត្តាបរិស្ថានកាន់តែអាក្រក់ទៅៗ ដោយសារសង្គ្រាម និងការប្រើប្រាស់ទឹកដែលមិនមានសុវត្ថិភាព នៅក្នុងតំបន់មួយចំនួន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        90
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        79
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm