ប្រជាពលរដ្ឋ សំណូមពរដល់ថ្នាក់ដឹកនាំខេត្តសៀមរាប ជួយពិនិត្យមើលលើបុគ្គល ឈ្មោះ អ៊ឹង សោភ័ណ្ឌ ជានាយកទីចាត់ការអន្តរវិស័យ

2021/09/13 06:39:23 pm        803

សៀមរាប ៖ ប្រជាពលរដ្ឋដែលរស់នៅ និងមានដីធ្លីស្ថិតនៅភូមិទាំង៨ នៃឃុំកណ្តែក ស្រុកប្រាសាទ គង ខេត្តសៀមរាប សូមសំណូមពរដល់ថ្នាក់ដឹកនាំខេត្តសៀមរាប ជួយពន្លឿនក្នុងការប្រកាសបិទ ផ្សាយ ដើម្បីចែកប័ណ្ណម្ចាស់​កម្មសិទ្ធិស្របច្បាប់ដល់ប្រជាពលរដ្ឋផង​។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប លេខ១២៦៨/១៩ សជណ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ស្តីពីកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់ធ្វើការ​វិនិច្ឆ័យ ដែលមានលក្ខណៈជាប្រព័ន្ធ។

​​ក្នុងសេចក្ដីជូនដំណឹងរដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនដល់សាធារណជន គ្រប់មន្ទីរអង្គភាព​ជំនាញស្ថាប័ន ឬភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ស្ថិត​នៅក្នុងតំបន់​វិនិច្ឆ័យ ភូមិគោកត្នោត និងភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ឲ្យបានជ្រាបថា ដើម្បីអនុវត្តតាមខ្លឹមសារអនុក្រឹត្យ សារាចរណែនាំ និងសេចក្តីសម្រេចខាងលើ គណៈកម្មការរដ្ឋបាល​​ នឹងធ្វើពិធីប្រកាសបើកតំបន់វិនិច្ឆ័យ ភូមិគោកត្នោត និងភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាតំបន់ធ្វើការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នាវេលា​ម៉ោង ០៨និង៣០នាទីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅក្នុងបរិវេណសាលា​ឃុំកណ្តែក ។

សូមបញ្ជាក់ផងដែរថា ការចុះវាស់វែងពីមន្រ្តី សុរិយោដី​ដើម្បីចុះជាបញ្ជីដីប្រព័ន្ធ (Lmap) តាំងពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ មករហូតដល់ពេលនេះ មានរយះពេលជិត២ឆ្នាំហើយបានចំនួន ៨ភូមិ ក្នុងនោះមាន ១-ភូមិគោកត្នោត ២-ភូមិល្អក់ ៣-ភូមិត្រាង ៤-ភូមិស្ពានក្អែក ៥-ភូមិអូរ ៦-ភូមិច្រេស ៧-ភូមិឃុនមោឃ ៨-ភូមិត្រពាំងទឹម។

តាមប្រភពព័ត៌មានច្បាស់ការ បានបង្ហើបឲ្យដឹងថា ការយឺតយ៉ាវក្នុងការប្រកាសបិទផ្សាយនេះ គឺមានមន្ត្រីសាលាខេត្តម្នាក់ ឈ្មោះ អ៊ឹង សោភ័ណ្ឌ មានតួនាទីជានាយកទីចាត់ការ អន្តរវិស័យ ដែលចេះគ្រប់រឿង​តែងតែលូកដៃចូល​បង្អាក់​លើកិច្ចការជំនាញរបស់​មន្ត្រីសុរិយោដី​ទើប​មានការ យឺតយ៉ាវ​ក្នុងការបិទផ្សាយ ដើម្បីចែកប័ណ្ណជូនដល់បងប្អូនប្រជាពលរដ្ឋ​ទាំង៨ភូមិបែបនេះ។

បងប្អូនប្រជាពលរដ្ឋ សូមសំណូមអាជ្ញាធរពាក់ព័ន្ធក៏ដូចជាថ្នាក់ដឹកនាំ​ខេត្ត​ ជួយពិនិត្យមើលបុគ្គល​ឈ្មោះ អ៊ឹង សោភ័ណ្ឌ នេះផង ដោយកន្លងមក នៅក្នុងអង្គប្រជុំម្តងៗលើកឡើងតែផលអវិជ្ជមាន ជំទាស់គ្រប់ផ្លូវ ធ្វើឲ្យ​អង្គប្រជុំប្រើរយៈពេលវែង ដំណើរការទៅមុខមិនកើត មិនសំរេចលទ្ធផល​ផ្លែផ្តាអ្វី មិនមានឆន្ទៈចូលរួមពន្លឿនការងារចុះបញ្ជីដីធ្លីរបស់ប្រជាពលរដ្ឋឲ្យ​ដំណើរការបានរលូន ចូលរួមអភិវឌ្ឍន៍ស្ថាបនាជាតិ ក្នុងនាមខ្លួនជាមន្ត្រីរាជការសារធារណ ចូលរួមលើស្ទួយជំរុញ​ការងារ​ទិសដៅគោលនយោយបាយរបស់ រាជរដ្ឋាភិបាលឡើយ។ បន្ថែមទៀតនោះមានព័ត៌មានលេចលឺថា បុគ្គលរូបនោះដើរកាងសំណង់អត់ច្បាប់ឲ្យដំណើរការសាងសង់យ៉ាងរលូន ចំណែកសំណង់មាន​ច្បាប់​ពីសុរិយោដីហើយ ក៏មិនអាចសាងសង់បានដែរ បើពុំមានការឯកភាពពីលោក អ៊ឹង សោភ័ណ្ឌ ។ បើបងប្អូនប្រជាពលរដ្ឋ សុំច្បាប់សាងសង់តាមរយៈលោក អ៊ឹង សោភ័ណ្ឌ គឺស៊ីដាច់លុយ មិនចេញច្បាប់ឲ្យឡើយ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិទាំង០៨ ស្ថិតនៅឃុំសណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានចម្ងល់ថា ហេតុអ្វីបានជាប្រព័ន្ធ Lmap ចុះរយៈពេល២ឆ្នាំហហើយ មិនមានការបិទផ្សាយ ដើម្បីចែកប័ណ្ណ​ដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធិស្របច្បាប់​ ក្នុងការលក់ដូរ ឬដាក់បញ្ចាំ ធនាគារ​ដែលមានការប្រាក់ទាប​ ដើម្បីយកប្រាក់មករកស៊ី ​និង និងដោះស្រាយបញ្ហាជីវភាព​ដែល​ប៉ះពាល់ធ្ងន់ធ្ងរដោយ​ជម្ងឺ Covid-19កំពុងរីករាលដាល ។ ពាក់ព័ន្ធបញ្ហាខាងលើនេះ​រិះគន់ក្នុង​​ន័យ​ស្ថាបនានេះ អ្នកព័ត៌មានយើង​មិនអាចសុំការបញ្ជាក់ពី​ឈ្មោះ អ៊ឹង សោភ័ណ្ឌ ជានាយកទីចាត់ការអន្តរវិស័យ​បាននៅឡើយទេ ៕

អត្ថបទ ៖ កុម្ភៈ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm