នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi នឹងធ្វើទស្សនកិច្ចនៅអ៊ុយក្រែន ប៉ុន្មានសប្តាហ៍ក្រោយជួបលោក Putin នៅទីក្រុងមូស្គូ

2024/08/20 03:18:40 am        83


ក្រសួងការបរទេសឥណ្ឌា នៅថ្ងៃចន្ទ (ទី១៩ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នឹងធ្វើទស្សនកិច្ចនៅអ៊ុយក្រែន ដែលជាដំណើរលើកដំបូងរបស់លោកទៅកាន់ប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះ គិតចាប់តាំងពីមានជម្លោះជាមួយរុស្ស៊ី និងមានរយៈពេលប្រហែលមួយខែបន្ទាប់ពីលោកបានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅទីក្រុងមូស្គូ។

ក្រសួងការបរទេស បានឲ្យដឹងថា ព័ត៌មានលម្អិតនៃការធ្វើដំណើរនេះ នឹងត្រូវចែករំលែក នាពេលក្រោយ ដោយបន្ថែមទៀតថា លោក Modi នឹងទៅបំពេញទស្សនកិច្ច នៅប្រទេសប៉ូឡូញផងដែរ។ ហើយប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បានរាយការណ៍ថា លោក Modi ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចប្រទេសទាំង២ ប្រហែលជាចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា។

អ្នកវិភាគឥណ្ឌា បានលើកឡើងថា ដំណើរទស្សនកិច្ចនៅទីក្រុងគីវរបស់លោក Modi នេះ នឹងមានគោលបំណងប៉ះប៉ូវដល់ផលប៉ះពាល់អវិជ្ជមាន អំឡុងការធ្វើដំណើររបស់លោកទៅកាន់ទីក្រុងមូស្គូ ដែលបានកើតឡើងស្របពេលជាមួយនឹងការវាយប្រហារដ៍សាហាវទៅលើមន្ទីរពេទ្យកុមារ ក្នុងរដ្ឋធានីរបស់អ៊ុយក្រែន ដែលហេតុការណ៍នោះធ្វើឲ្យលោកមានភាពអាម៉ាស់ និងនាំឲ្យមានការរិះគន់យ៉ាងខ្លាំងពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky។

លោក Modi បានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូពីថ្ងៃទី៨ ដល់ទី ៩ ខែកក្កដា ជាពេលវេលាដែលមិត្តចាស់ទាំង២ គឺឥណ្ឌា និងរុស្ស៊ី បានស្វែងរកការជំរុញពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យនានា រាប់ចាប់ពីថាមពលនុយក្លេអ៊ែរ ដល់ថ្នាំពេទ្យ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        129
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        169
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm