អ៊ីតាលី បន្តស្វែងរកមនុស្ស ៦នាក់ដែលបាត់ខ្លួន បន្ទាប់ពីការលិចនាវាកម្សាន្តមួយគ្រឿង

2024/08/20 05:03:19 pm        471

មន្ត្រីការពារស៊ីវិល និងអាជ្ញាធររបស់ប្រទេសអ៊ីតាលី បាននិយាយថា ប្រតិបត្តិការស្វែងរកកំពុងបន្ត បន្ទាប់ពីមហាសេដ្ឋីបច្ចេកវិទ្យាជនជាតិអង់គ្លេស លោក ម៉ៃ លីញ (Mike Lynch) និងមនុស្ស ៥នាក់ផ្សេងទៀតបានបាត់ខ្លួនក្រោយនាវាកម្សាន្តដ៏ប្រណីតរបស់ពួកគេបានលិចក្នុងអំឡុងពេលព្យុះនៅឯតំបន់ឆ្នេរកោះ ស៊ីស៊ីលី (Sicily) កាលពីព្រឹកថ្ងៃចន្ទ (១៩ សីហា)។ ភរិយារបស់លោក Lynch និងមនុស្ស ១៤នាក់ផ្សេងទៀតបានរួចជីវិត ដោយមានមនុស្សម្នាក់ស្លាប់។

លោក Lynch ដែលត្រូវបានរួចទោសកាលពីខែមិថុនា ក្នុងការកាត់ទោសបទក្លែងបន្លំដ៏ធំនៅសហរដ្ឋអាមេរិក ស្ថិតក្នុងចំណោមមនុស្ស ៦នាក់ដែលនៅតែមិនទាន់សង្រ្គោះបាន បន្ទាប់ពីនាវាកម្សាន្តដែលមានមនុស្សសរុបចំនួន ២២នាក់ បានលិចនៅតំបន់ ប៉តទីឆេឡូ (Porticello) ក្បែរក្រុង ប៉ាលែម៉ូ (Palermo) បន្ទាប់ពីម៉ោង ៤ទៀបភ្លឺ ដោយសារមានព្យុះបង្កើតជាបាតុភូតទឹកកួច។

អាជ្ញាធរជួយសង្គ្រោះបាននិយាយថា សាកសពម្នាក់ត្រូវបានគេរកឃើញ ហើយអ្នកមុជទឹករបស់នគរបាលបានចំណាយពេលពេញមួយថ្ងៃដើម្បីព្យាយាមទៅដល់ទីតាំងនាវាដែលលិចនៅជម្រៅ ៥០ម៉ែត្រ។ សេវាសង្គ្រោះបាននិយាយថា ការស្វែងរកនៅពេលយប់បានប៉ះពាល់នៅពេលដែលលក្ខខណ្ឌអាកាសធាតុកាន់តែអាក្រក់ទៅៗ។

ខ្យល់ព្យុះដ៏កំណាចភ្លាមៗមួយបានវាយលុកតំបន់នោះពេញមួយយប់ ហើយមានប្រភពទឹកកួចបានវាយប្រហារចំទីតាំងដែលនាវាកម្សាន្ត បេស៊ាន (Bayesian) ដោតទង់ជាតិអង់គ្លេស ប្រវែង ៥៦ម៉ែត្រ ត្រូវបានចត បណ្ដាលឱ្យមានឧប្បត្តិហេតុដ៏អាក្រក់បែបនេះកើតឡើង៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        17
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        17
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm