បង្គោលព្រំដែនខេត្តស្ទឹងត្រែងមិនមានការបាត់បង់សភាពដើមនោះទេ

2024/08/20 06:44:42 pm        320

នគរបាលការពារព្រំដែនគោកលេខ៧០១ ក្នុងខេត្តស្ទឹងត្រែង អះអាងថា បង្គោលព្រំដែន​តាម​ព្រំដែន​កម្ពុជា-ឡាវមិនមានការបាត់បង់សភាពដើមឡើយ ផ្ទុយពីការចោទ​ប្រកាន់​ខុស​ការ​ពិត​របស់​ក្រុមអគតិ។

ក្នុងពេលរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស​ប្រតិកម្ម​ចំពោះ​ការ​បំភ្លៃ និងចោទប្រកាន់ខុសការពិតទាក់ទងនឹងការបាត់ទឹកដីពីខេត្តចំនួន៤ តាមរយៈ​កិច្ច​សហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) កាលពីសប្តាហ៍មុននេះ ក្រុមការងារ​របស់ BTV បានចុះទៅដល់តាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវក្នុងស្ទឹងត្រែង ដើម្បីជួប​ជាមួយ​កង​កម្លាំង​ការពារព្រំដែនដែលកំពុងឈរជើងនៅតំបន់នោះ។ ក្នុងនោះ លោក ហ៊ុយ ធីតា មេ​បញ្ជាការ​វរៈនគរបាលការពារព្រំដែនគោក៧០១ ក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បាន​បង្ហាញ និងអះអាងថាអធិបតេយ្យភាពដែនដីរបស់ប្រទេសកម្ពុជា និងបង្គោលព្រំដែន​ទាំង​អស់​នៅ​រក្សា​សភាព​ដើមដូចដើម ដែលផ្ទុយពីការចោទប្រកាន់ខុសការពិតរបស់ក្រុមអគតិ។

ជាមួយគ្នា យុវជនខេត្តស្ទឹងត្រែង ជឿជាក់ថាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ​អភិវឌ្ឍន៍​ជា​ចលករ​សម្រាប់​ការរីកចម្រើន និងអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង ដែលផ្ទុយពីការចោទ​ប្រកាន់​ថា​កិច្ច​សហ​ប្រតិបត្តិការនេះជាហេតុផលធ្វើឱ្យបាត់បង់ទឹកដីខេត្តទាំងមូល។

សូមជម្រាបថា ខេត្តស្ទឹងត្រែងមានព្រំដែននៃស្រុកចំនួន២ជាប់នឹងប្រទេសឡាវ គឺ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ និងស្រុកសៀមប៉ាង។ ខេត្តស្ទឹងត្រែង​បាន​បញ្ចប់​ការ​បោះបង្គោល​ព្រំដែន​រួច​រាល់​១០០​ភាគរយ ស្មើនឹងចំនួន២២៣បង្គោល ខណៈទាក់ទង​នឹង​បញ្ហា​ព្រួយ​បារម្ភ​អំពី​ការ​បាត់​ទឹកដី​នៃ​ខេត្តស្ទឹងត្រែង តាមរយៈកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍នោះ គឺមិនអាចទៅ​រួច​នោះ​ទេ ព្រោះខេត្តមួយនេះមានព្រំដែនជាប់ប្រទេសឡាវតែមួយប៉ុណ្ណោះ៕

អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        63
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        138
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        250

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm