Zlatan Ibrahimovic ក្លាយ​ជា​កីឡាករ​ដែល​មាន​វ័យ​ចំណាស់​បំផុត​ស៊ុត​បញ្ចូល​ទី​នៅ Serie A

2021/09/13 07:47:54 pm        110

​បាល់ទាត់៖ ខ្សែប្រយុទ្ធ​ជើងចាស់​ស៊ុយអែត Zlatan Ibrahimovic បាន​វិល​ពីរ​បួស​ដែល​សម្រាក​រយៈពេល ៤​ខែ​មកហើយ ដោយ​បាន​ក្លាយជា​កីឡាករ​វ័យ​ចំណាស់​បំផុត​ដែល​ស៊ុត​បញ្ចូល​ទី​នៅ​ក្រប​ខណ្ឌ​អ៊ីតាលី Serie A ក្នុង​ជ័យជំនះ​របស់ AC Milan លើ Lazio ២-០​។

​​កីឡាករ​វ័យ ៣៩ឆ្នាំ​រូបនេះ​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី២ របស់ AC Milan នៅ​នាទី​ទី៦៧ បន្ទាប់ពី​គ្រាប់​ដំបូង​សំរេច​ដោយ Rafael Leao​។ ​ក្នុង​វ័យ ៣៩ឆ្នាំ ៣៤៤ថ្ងៃ Ibrahimovic បាន​បំបែក​កំណត់ត្រា​របស់ Bruno Alves ដែលជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​វ័យ​ចំណាស់​បំផុត​នៅ Serie A​។ ​ងាក​មក Juventus វិញ​នៅតែ​មិន​ស្គាល់​ជ័យជំនះ​នៅឡើយ​ក្នុង​រដូវ​កាល​ថ្មី​ ដោយ​គ្មាន​វត្តមាន Cristiano Ronaldo ដែល​ចាក​ចេញ​មក Manchester United បន្ទាប់ពី​ចាញ់​នៅ​ទឹកដី Napoli ២-១​។ ​ថ្វីបើ Alvaro Morata បើក​ការនាំ​មុខមុន​ឱ្យ Juventus ក្តី Napoli ក៏​តាម​ពីក្រោយ ២គ្រាប់​ដោយ Matteo Politano និង Kalidou Koulibaly​។ ​មកដល់ពេលនេះ Juventus លេង​បាន​ ៣ប្រកួត​ហើយ​ស្មើ ១​ប្រកួត ​និង​ចាញ់​២ ​ឈរ​លេខ១៤ ក្នុង​តារាង​។

​​ចំណែក AS Roma បាន​យកឈ្នះ Sassuolo ២-១ ដើម្បី​អបអរសាទរ​ប្រកួត ១០០០ នៃ​ការដឹកនាំ​ក្រុម​របស់លោក Jose Mourinho​។ ​គ្រាប់​ជ័យជំនះ​របស់ Roma ត្រូវ​រង់ចាំ​ដល់​នាទី​ទី៩២ ដោយ Stephen El Shaarawy ធ្វើ​ក្រុម​របស់លោក Jose Mourinho បន្ត​នាំមុខគេ​មាន ៩​ពិន្ទុ​ពេញ​ស្មើគ្នា​ជាមួយ AC Milan និង Napoli​។ ​រីឯ​ក្រុម​ការពារ​ជើងឯក Inter Milan ខកខាន​៣ពិន្ទុ​ក្នុង​សប្តាហ៍​ទី៣ នេះ​ក្រោយ​ស្មើ​នៅ​ទឹកដី Sampdoria ២-២៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm