ក្រសួងអប់រំ៖ សិស្សានុសិស្សបានយល់ដឹងពី CLV តាមរយៈកម្មវិធីសិក្សាចំណេះដឹង​អាស៊ានតាមសាលារដ្ឋ

2024/08/20 07:03:08 pm        417

អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា បច្ចុប្បន្ន ក្រសួងអប់រំ បាន​ដាក់​បញ្ចូល​ចំណេះដឹ​ងទាក់ទងអាស៊ាន ក៏ដូចជាសារៈសំខាន់នៃកិច្ចសហប្រតិបត្តិកាជាមួយប្រទេសក្នុងតំបន់ និង​ពិភពលោក នៅក្នុងកម្មវិធីសិក្សានៅតាមសាលារៀនរដ្ឋតាំងពីយូរមកហើយ ហើយ​តាម​រយៈ​ការ​សិក្សា​ចំណេះដឹងទាក់ទងនឹងអាស៊ាននេះ ធ្វើឲ្យសិស្សានុសិស្ស​ទូទាំង​បាន​យល់​ដឹង​ការងារ​ក្រប​ខណ្ឌ​កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ផងដែរ។

អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា ថ្លែងប្រាប់ BTV ថ្ងៃទី២០ ខែ​សីហា​នេះ​ថា  នៅក្នុងមុខវិជ្ជាសិក្សាសង្គម ភាសាខ្មែរ ប្រវត្តិវិទ្យា និងភូមិវិទ្យាក៏មាន​ចំណេះដឹ​ង​ស្តីពី​ភូមិ​សាស្ត្រ ប្រវត្តិសាស្ត្រ និងពលរដ្ឋសាកល ទាក់ទងនឹងអាស៊ាន និងសហប្រតិបត្តិការ​ក្នុង​តំបន់​ដែរ ដែលអាចឱ្យសិស្សានុសិស្សទាំងអស់គ្នា បានមើលឃើញពីសារៈសំខាន់ នៃកិច្ចសហ​ប្រតិបត្តិការ​​រវាងប្រទេសក្នុងតំបន់ ជាពិសេសក្របខណ្ឌ​កិច្ច​សហ​ប្រតិបត្តិការ​តំបន់ត្រីកោណ អភិវឌ្ឍន៍​ កម្ពុជា ឡាវ វៀតណាម CLV DTAផងដែរ។

បណ្តាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុន សែនតាខ្មៅ បានអះអាងថា ចំណេះដឹងទាក់ទង​អាស៊ាន និងការងារកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេស ជាពិសេសការងារ​កិច្ច​សហ​ប្រតិបត្តិការ​តំបន់ត្រីកោណអភិវឌ្ឍន៍ CLV DTA ជាដើមនោះ ពួកគេបានយល់ដឹង និងបានរៀន​សូត្រ​តាំង​ពី​ថ្នាក់អនុវិទ្យាល័យរហូតដល់វិទ្យាល័យថ្នាក់ទី១០ ទី១១ និងថ្នាក់ទី១២ថែមទៀត។

សិស្សានុសិស្ស បានសម្ដែងការសោកស្ដាយ​ដែលអ្នក​នយោបាយ​ជ្រុលនិយម​នៅ​ក្រៅ​ប្រទេស​ខិតខំ​និយាយ​ប្រឌិតរឿង CLV DTA ខុសពីការពិតទាំងស្រុង។ ពួកគេយល់ថា អ្នកនយោបាយ​ប្រឆាំង​ក្រៅ​ស្រុក តែងតែបង្កើតអំពើញុះញង់ឲ្យជាតិបែកបាក់គ្នា ខណៈកិច្ចសហប្រតិបត្តិការ CLV DTA បានចូលរួមការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរឹងមាំរៀងរហូត ពិសេស​ការ​ធានា​និរន្តរភាព​នៃសន្តិភាព និងការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយដល់ប្រជាជាតិកម្ពុជា និងបណ្តាពលរដ្ឋ​នៅ​ក្នុងខេត្តអភិវឌ្ឍទាំងបួននោះ៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm