សហជីពប្រមាណ៥០នាក់ចូលរួមចែករំលែកអំពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ដល់កម្មកររោងចក្រ

2024/08/20 07:09:10 pm        420

តំណាងសហជីពថ្នាក់ជាតិ និងសហជីពមូលដ្ឋានតាមបណ្តារោងចក្រ ក្រុមហ៊ុនអ្នកបញ្ជាទិញ នៅថ្ងៃទី២០ ខែសីហានេះ បានចូលរួមកិច្ចប្រជុំក្រុមការងារសហជីពស្តីពី «ការលើក​កម្ពស់​សុវត្ថិភាព​ចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា» ដើម្បីស្វែងរកមធ្យោបាយ និងយន្តការ​របស់​កម្មករ​និយោជិតក្នុងវិស័យកាត់ដេរ។

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការបួសអាស៊ីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា កិច្ច​ប្រជុំនេះមានគោលបំណងស្វែងយល់អំពីស្ថានភាពនាពេលបច្ចុប្បន្ននៃការរាយការណ៍កង្វល់ ជំរុញការចូលរួមរបស់សហជីពក្នុងការសន្ទនាដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវការចូលរួមរបស់សហជីព​ក្នុងដំណើការលើកឡើងអំពីកង្វល់នានាក្នុងពេលធ្វើដំណើររបស់កម្មករនិយោជិត ទាំងនៅ​កម្រិត​រោង​ចក្រ និងថ្នាក់ជាតិ ហើយលើកទឹកចិត្ត​ឱ្យសហជីពដាក់បញ្ចូលកង្វល់ក្នុង​ពេល​ធ្វើ​ដំណើរ​លើក​ឡើងដោយកម្មករនិយោជិតក្នុងរបៀបវារៈកិច្ចប្រជុំថ្នាក់ជាតិ។

អ្នកស្រី សួន សុគន្ធា សហព័ន្ធសហជីពជាតិ នៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជា បាន​និយាយថា ទោះជាមានការខិតខំប្រឹងប្រែងពីរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ក្នុងការ​លើក​កម្ពស់​សុវត្ថិភាព​ចរាចរណ៍ដល់ប្រជាពលរដ្ឋតាមរយៈការផ្សព្វផ្សាយ យ៉ាងណាក៏ដោយ ក្តីកង្វល់​របស់​អ្នក​ប្រើ​ប្រាស់ផ្លូវ ជាពិសេសកម្មករនិយោជិត ក៏តែមានចំនួនច្រើន។ ហេតុនេះ​ទើប​អង្គការ​សហជីព បានបន្តចូលរួមចំកិច្ចប្រជុំបែបនេះ ដើម្បីលើកកម្ពស់ការធ្វើដំណើររបស់កម្មករនិយោជិត ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា អ្នកស្លាប់​ដោយ​សារ​គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤ មានចំនួនជិត ៨០០នាក់ ចំនួន​នេះ​មានការកើនឡើងប្រមាណ៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ជាមួយនេះ បើ​យោងតាមរបាយការណ៍បេឡាជាតិសន្តិសុខសង្គម បានបង្ហាញថា កម្មករ​និយោជិត​វិស័យ​រោង​ចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានស្លាប់ដោយសារគ្រោះថ្នាក់ ចរាចរណ៍​ពេល​ធ្វើ​ដំណើរ​ទៅ​មក​បំពេញ​ការងារ​នៅក្នុងរយៈពេល ៦ខែដូចគ្នា មានការកើនឡើងប្រមាណ ២០% បើធៀប​រយៈ​ពេល​​ដូចគ្នាក្នុងឆ្នាំ២០២៣។ តាមលទ្ធផលនេះសុវត្ថិភាពរបស់កម្មករនិយោជិតនៅតែជាបញ្ហាប្រឈម ក្នុងនោះរួម​មាន​គ្រោះ​ថ្នាក់​ពេលធ្វើដំណើរទៅមកបំពេញការងារដែលបណ្តាល ឱ្យមានអ្នកស្លាប់ និង​របួស​ក្នុង​ចំនួន​ច្រើន​។ ជារៀងរាល់ថ្ងៃការធ្វើដំណើរទៅ និងមកពីការងារ​ជា​រៀង​រាល់​ថ្ងៃ​បាន​ធ្វើ​ឲ្យ​ជីវិត​កម្មករ​រោង​ចក្រ​កាត់​ដេរ និងស្បែកជើងជាង ៨៧ម៉ឺននាក់ ដែលកំពុងធ្វើការនៅរោងចក្រជាង ១ពាន់ នៅ​ទូទាំងប្រទេសជួបគ្រោះថ្នាក់៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        106
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        211
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm