អភិបាលខេត្តស្ទឹងត្រែងបញ្ជាក់ពីការរីកចម្រើននិងការការពារសន្តិសុខនៃកិច្ចសហប្រតិបត្តិការCLVបានយ៉ាងល្អ

2024/08/20 07:30:10 pm        357

ឆ្លើយតបទៅនឹងការចោទប្រកាន់ពីក្រុមអគតិនិងជ្រុលនិយមដែលថា រាជរដ្ឋាភិបាលកម្ពុជា បានកាត់ដី​៤ខេត្ត ឱ្យទៅវៀតណាមនោះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់អះអាងថា ពុំមានការ កាត់ ដី នៃខេត្តណាមួយឱ្យទៅភាគីប្រទេសជិតខាងទេ ហើយតាមរយៈកិច្ចសហប្រតិបត្តិការ នៃតំប​ន់អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម(CLV)នេះ ខេត្តស្ទឹងត្រែងបានទទួលនូវផលប្រយោជន៍ជាច្រើន។

ក្នុងជំនួបជាមួយអ្នកយកព័ត៌មានBTV News កាលពីចុងសប្តាហ៍នេះ ឯកឧត្តម សរ សុពុត្រា បានបញ្ជាក់ថា ពីមុនស្ថានភាពចាប់ពីខេត្តស្ទឹងត្រែង​ទៅព្រំដែន​ជួប​នូវការលំបាកខ្លាំងណាស់។

ឯកឧត្តមអភិបាលខេត្តក៏បានបន្តដែរថា៖ កិច្ចសហប្រ​តិ្តកា​រ រ​វា​ង​អាជ្ញាធរនៃប្រទេសស​ហប្រ​តិប​ត្តិការតំបន់​ត្រីកោណ​អភិវឌ្ឍន៍​(CLV) គឺមានកិច្ចសហប្រតិបត្តិការ ជាមួយគ្នាបានល្អណាស់នៅក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ។

គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់នេះ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម បានទទួលនូវផលប្រយោជន៍ជាច្រើន ក្នុងជីវភាពប្រចាំថ្ងៃ ទាំងសេដ្ឋកិច្ច សន្តិសុខ សណ្តាប់ធ្នាប់ ការអភិវឌ្ឍន៍គ្រប់ហេដ្ឋារចនាសម្ព័ន្ធធ្វើដំណើរដ៏ងាយស្រួល និង​មាន​សន្ទុះ​រីកចម្រើន​យ៉ាង​ច្រើន។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលដឹកនាំ​ដោយ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានអះអាងយ៉ាងច្បាស់ថា នឹងមិនឱ្យមានការបាត់​បង់​ទឹកដីសូម្បី១​មីលីម៉ែត្រ​ទៅប្រទេស​ណាមួយទេហើយសម្តេចនឹងជំរុញការអភិវឌ្ឍន៍​ឆ្ពោះទៅកាន់​ខេត្ត​ទាំង​៤​និងបានអំពាវនាវឱ្យ​វិនិយោគិនឱ្យ​ផ្តោតការ​ចាប់​អារម្មណ៍តម្រង់​ឆ្ពោះទៅធ្វើការ​វិនិ​យោគនៅ​បណ្តាខេត្តទាំង​៤ឱ្យមានការរីកចម្រើន​ច្រើនឡើង ​ដើម្បីទាក់​ទាញ​ភ្ញៀវទេស​ចរណ៍ជាតិ អន្តរជាតិ ឱ្យទៅមកលេងកម្សាន្ត និងឱ្យពលរដ្ឋ​មានចំណាប់អារម្មណ៍ ​មករស់​នៅតាម​តំបន់ព្រំដែននេះ​កាន់តែ​ច្រើនថែមទៀត៕ អត្ថបទ មុត សុទ្ធ

 

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        30
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        238
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        227

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm