កម្ពុជានឹងរៀបចំវេទិការធុរកិច្ចក្រៅស្រុកចំនួនពីរធំៗ ដើម្បីស្វែងរកទីផ្សារ និងដៃគូពាណិជ្ជកម្មបន្ថែម

2024/08/20 08:01:07 pm        480

កម្ពុជាគ្រោងរៀបចំវេទិការធុរកិច្ចនៅក្រៅស្រុកធំៗចំនួនពីរ ដោយប្រមូលផ្តុំធុរកិច្ចសំខាន់ៗ​នៅ​កម្ពុជា ជួបជាមួយអ្នកបញ្ជាទិញ ផ្ទាល់ ក្នុងគោលដៅស្វែងរកទីផ្សារ និងដៃគូ​ពាណិជ្ជកម្ម​បន្ថែម ដើម្បីជំរុញការនាំចេញទំនិញរបស់កម្ពុជាឱ្យបានកាន់តែច្រើន ។

លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគម IDI លើកឡើងនៅក្នុងកិច្ច​សម្ភាសន៍ ស្តីពីគម្រោងរៀបចំ វេទិកាធុរកិច្ចនៅក្រៅប្រទេស នៅសហរដ្ឋអាមេរិក និងអឺរ៉ុប នេះថា IDI គឺសមាគមមួយបានផ្តោតយកចិត្តទុកដាក់ខ្ពស់លើការវិនិយោគ ដើម្បីទាក់ទាញវិនិយោគិន និងដើម្បីចូលរួមជំរុញការនាំចេញរបស់កម្ពុជាឱ្យបានកាន់តែច្រើន ដោយក្នុងគម្រោងនោះ IDI នឹងបង្ហាញ អំពីសក្តានុពលទីផ្សារនៅកម្ពុជា ដោយបានកំណត់គោលដៅសំខាន់ៗមួយចំនួនដូចជា ការវិនិយោគលើវិស័យសេវាកម្ម កសិកម្ម និងវិស័យអចលនទ្រព្យជាដើម។

លោកបណ្ឌិត បន្តឱ្យដឹងថា តាមរយៈនៃការរៀបចំគម្រោងខាងលើនេះ នៅក្នុងខែ កញ្ញា ខាងមុខ សមាគមនឹងគ្រោងរៀបចំ វេទិការធុរកិច្ចនៅសហរដ្ឋអាមេរិក ដែលក្នុងកម្មវិធីនោះនឹងមានបញ្ជាទិញចូលរួមជាច្រើន មកពីបណ្តាក្រុមហ៊ុនផ្សេងៗ និងនៅក្នុងខែ តុលា ឆ្នាំ ២០២៤ នេះដែរ សមាគមក៏គ្រោងរៀបចំនៅសហគមន៍អឺរ៉ុបបន្ថែម ដែលគម្រោងនេះមានគោលដៅស្វែងរកទីផ្សារ និងដៃ គូរពាណិជ្ជកម្មជូនដល់វិនិយោគិនកនុងស្រុកបន្ថែម និងដើម្បីជំរុញការនាំចេញទំនិញរបស់កម្ពុជាឱ្យបានកាន់តែច្រើន ស្របតាមការ គិតគូរ និងការយកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈការរៀបចំវេទិកានេះដែរ, លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ក៏បានអំពាវនាវដល់ធុរកិច្ច និងអ្នកវិនិយោគក្នុងស្រុក សូមចូលរួមឱ្យ បានច្រើនកុះករ ដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម តម្រូវការទីផ្សារផ្សេងៗ និងការត្រៀមវិនិយោគជាមួយគ្នា ក្នុងគោលដៅចូលរួមកសាង អេកូឡូស៊ីលើការវិនិយោគនៅកម្ពុជា។

សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងឆមាសទី ១ ឆ្នាំ២០២៤, កម្ពុជាបាននាំចេញទៅកាន់ទីផ្សារ សហអាមេរិក មានទឹកប្រាក់ជាង ៤ ៤០០ លានដុល្លារ កើនឡើងជិត ៤ ភាគរយ ធៀបនិងឆ្នាំ ២០២៣ ដោយទីផ្សារនេះឈរក្នុងលំ ដាប់ទី១ និងត្រូវប្រមាណ ៤៤ ភាគរយ នៃទីផ្សារនាំចេញសរុប, ខណៈទីផ្សារអឺរ៉ុប មានទំហំទឹកប្រាក់ជិត ២ ០០០ លានដុល្លារ កើនឡើងជាង ៩ ភាគរយ ត្រូវប្រមាណ ១៩ ភាគរយ ឈរក្នុងលំដាប់ទី២ នៃទីផ្សារអឺរ៉ុបសម្រាប់ការនាំចេញរបស់កម្ពុជាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm