សមាជិកសមាជិកាដែលចាកចេញពីគណបក្សផ្សេង មករួមរស់ក្រោមដំបូលសន្តិភាព របស់គណបក្សប្រជាជនកម្ពុជា ជាង១៣៧នាក់

2024/08/20 11:40:01 pm        219

កំពង់ឆ្នាំង ៖ គណបកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បានរៀបចំធ្វើពិធីប្រកាសបញ្ចូលសមាជិកថ្មីរបស់ខ្លួនប្រមាណជាង១៣៧នាក់មកពីគណបក្សផ្សេងៗ ដែលបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម យូ សិរីវុឌ្ឍ ប្រធានក្រុមការងារកសាងសមាជិកគណបក្សប្រជាជនកម្ពុជា និង ឯកឧត្តម ស៊ីវ រុន អនុប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង និង លោក លោកស្រី ជាថ្នាក់ដឹកនាំសមាជិក សមាជិការជាច្រើនផងដែរ

 យោងតាមសេចក្តីសម្រេចរបស់គណកម្មាធិការគណបក្សបានប្រកាសទទួលស្គាល់សមាជិកថី្មចំនួន១៣៧នាក់ មកពីគណបក្សផ្សេងៗ តាមបណ្តាក្រុងនិងស្រុកក្នុងខេត្ត កំពង់ឆ្នាំង ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ីវ រុន អនុប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ការសម្រេចចិត្តរបស់សមាជិក សមាជិការរបស់គណបក្សផ្សេង មករស់នៅជីវភាពនយោបាយជាមួយនិងគណបក្សប្រជាជនកម្ពុជានេះដោយសារមើលឃើញ អំពីភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានកម្មវិធីនយោបាយ និង គោលនយោបាយរបស់គណបក្សច្បាស់លាស់និងល្អ សម្រាប់ធ្វើឱ្យសង្គមជាតិមានការរីកចម្រើន ក្រោមការដឹកនាំរបស់     សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ។

 មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម យូ សិរីវុឌ្ឍ ប្រធានក្រុមការងារកសាងសមាជិកគណបក្សប្រជាជនកម្ពុជា សុខសន្តិភាព ស្ថេរភាពនយោបាយ គឺជាកត្តាដ៏ចាំបាច់បំផុត ដែលនាំឱ្យអ្នកវិនិយោគបរទេសមានទំនុកចិត្ត ហើយចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ក្នុងន័យយើងទាំងអស់ ត្រូវតែចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយនៅកម្ពុជាឱ្យបាន ដើម្បីធានារក្សាបានការវិនិយោគទាំងឡាយ ដែលជាប្រភពការងារ ប្រភពប្រាក់ចំណូលទ្រទ្រង់ជីវភាព។

ឯកឧត្តម យូ សិរីវុឌ្ឍ បានលើកឡើងថា មានគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ ដែលមានសមត្ថភាព ធានារក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយនៅកម្ពុជា។ ដូច្នេះលោកបានអំពាវនាវឱ្យកម្មករ និយោជិតទាំងអស់ ត្រូវតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំប្រទេសបន្តទៅមុខទៀត។

ឯកឧត្តម យូ សិរីវុឌ្ឍ អំពាវនាវដល់សមាជិកថ្មី ត្រូវបំពេញតួនាទីជាយុវជនសសរទ្រូង ជាទំពាំងស្នងឫស្សី ជាសកម្មជនរបស់គណបក្សគោរពឱ្យបាននូវលក្ខណ្ឌរបស់គណបក្សប្រជាជនកម្ពុជា។

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        139
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        118
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm