[UPDATE] កងទ័ពអ៊ីស្រាអែលយកសាកសពចំណាប់ថ្នូរ ៦នាក់ ពីតំបន់ហ្កាហ្សា

2024/08/21 12:10:12 am        159


កងទ័ពអ៊ីស្រាអែល នៅថ្ងៃអង្គារ (ទី២០ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានយកសាកសពចំណាប់ថ្នូរ ៦នាក់ ពីភាគខាងត្បូងនៃទីក្រុង Khan Yunis របស់តំបន់ហ្កាហ្សា ក្នុងប្រតិបត្តិការរួមគ្នាជាមួយភ្នាក់ងារសន្តិសុខផ្ទៃក្នុង Shin Bet។

សពចំណាប់ថ្នូរទាំងនោះ មានឈ្មោះលោក Yagev Buchshtab លោក Alexander Dancyg លោក Yoram Metzger លោក Nadav Popplewell និងលោក Chaim Perry ដែលធ្លាប់ត្រូវបានប្រកាសថា ស្លាប់ ហើយលោក Avraham Munder ដែលសហគមន៍របស់លោក គឺសហគមន៍ Nir Oz នៅក្បែរតំបន់ហ្កាហ្សា បានប្រកាសពីការស្លាប់របស់លោក កាលពីព្រឹកថ្ងៃទី១៩ ខែសីហា។

ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីប្រតិបត្តិការ នៅទីក្រុង Khan Yunis នោះ យោធាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា បន្ទាប់ពីមាននូវព័ត៌មានស៊ើបការណ៍សម្ងាត់ និងការវិភាគកោសល្យវិច្ច័យ ក្រុមគ្រួសារនៃចំណាប់ថ្នូរដែលបានបាត់បង់ជីវិត ត្រូវបានជូនដំណឹង។

ក្រុមយុទ្ធនាការឈ្មោះ Hostages and Missing Families Forum (វេទិកាក្រុមគ្រួសារអ្នកបាត់ខ្លួន និងចំណាប់ថ្នូរ) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការយកត្រឡប់មកវិញនូវសាកសពទាំងនេះ «ផ្តល់ឲ្យក្រុមគ្រួសាររបស់ពួកគេនូវការបិទបញ្ចប់ជាមួយនឹងការបាត់បង់ចៀសមិនរួច និងផ្តល់នូវការសម្រាកជារៀងរហូត សម្រាប់អ្នកដែលត្រូវបានសម្លាប់»។

ជាមួយគ្នានេះ វេទិកាបានអំពាវនាវឲ្យរដ្ឋាភិបាលអ៊ីស្រាអែលធានាថា ចំណាប់ថ្នូរដែលនៅសល់ ក៏ត្រូវបានបញ្ជូនត្រឡប់ទៅអ៊ីស្រាអែលវិញផងដែរ នៅក្នុងកិច្ចព្រមព្រៀងដែលត្រូវបានចរចា។ វេទិកាបានបន្ថែមថា៖ «រដ្ឋាភិបាលអ៊ីស្រាអែល ដោយមានជំនួយពីអ្នកសម្រុះសម្រួល ត្រូវតែធ្វើអ្វីគ្រប់យ៉ាង នៅក្នុងសិទ្ធិអំណាចរបស់ខ្លួន ដើម្បីបញ្ចប់កិច្ចព្រមព្រៀងដែលបច្ចុប្បន្ន កំពុងដំណើរការភិភាក្សា»។

សូមបញ្ជាក់ថា អ្នកសម្រុះសម្រួលអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក កំពុងជំរុញឲ្យអ៊ីស្រាអែល និងក្រុមហាម៉ាសយល់ព្រមឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលនឹងជួយធានាដល់ការដោះលែងចំណាប់ថ្នូរដែលនៅសល់ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនដែលត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារអ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        16
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        27
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm