កុមាររាប់ពាន់នាក់ មិនអាចទៅសាលារៀន ដោយសារទឹកជំនន់ នៅភាគខាងជើងវៀតណាម

2024/08/21 12:24:16 am        36


អង្គការសប្បុរសធម៌មួយ នៅថ្ងៃអង្គារ (ទី២០ ខែសីហា) នេះ បានព្រមានថា កុមាររាប់ពាន់នាក់ នៅភាគខាងជើងប្រទេសវៀតណាម នឹងជួបការលំបាក ក្នុងការត្រឡប់ទៅសាលារៀនវិញ បន្ទាប់ពីទឹកជំនន់យ៉ាងគំហុគភ្លាមៗ និងបំនាក់ដី បានបង្កការខូចខាតដល់ផ្ទះសម្បែង បំផ្លិចបំផ្លាញដំណាំ និងកាត់ផ្តាច់សហគមន៍មួយចំនួន នៅក្នុងតំបន់។

ភាគខាងជើងនៃប្រទេសនេះ បានជួបប្រទះនូវរដូវក្តៅសើមខ្លាំង ដោយជាពិសេស តំបន់ភ្នំនៅភាគពាយព្យ រងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់គំហុកភ្លាមៗ ចាប់តាំងពីដើមខែកក្កដាមក។

ការិយាល័យស្ថិតិទូទៅរបស់វៀតណាម កាលពីចុងខែកក្កដា បានប្រាប់ឲ្យដឹងថា ផ្ទះម្បែងជិត ២៩.០០០ខ្នង ត្រូវរងការខូចខាត ហើយដំណាំលើផ្ទៃដី ៩០.០០០ហិកតា ត្រូវបានបំផ្លិចបំផ្លាញ។

នៅក្នុងខេត្ត Son La មនុស្សប្រហែល ១,៣លាននាក់បានរងផលប៉ះពាល់។ នេះបើយោងតាមអង្គការ Save the Children ដែលបានប្រាប់ថា ទឹកជំនន់បានធ្វើឲ្យជនបទរញ៉ែរញ៉ៃដោយកម្ទេចកម្ទី ដោយស្ពានត្រូវបាក់ និងផ្លូវថ្នល់រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

បើយោងតាមមន្ត្រីគ្រោះមហន្តរាយរបស់ប្រទេសវៀតណាម បានឲ្យដឹងថា មនុស្ស ១១នាក់ បានបាត់បង់ជីវិត នៅក្នុងតំបន់នេះ ហើយផ្ទះប្រមាណ ២.៦៧០ខ្នង និងអគារសិក្សាចំនួន ២៩ រងការខូចខាត។

អង្គការ Save the Children បានបន្ថែមថា កុមារចំនួន ៤.៥០០នាក់ នឹងជួបប្រទះនូវ «បញ្ហាប្រឈមសុវត្ថិភាព» នៅពេលដែលពួកគេព្យាយាមវិលត្រឡប់ទៅសាលារៀនវិញ នៅដើមខែកញ្ញានេះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        79
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        124
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm