សម្ដេច​តេជោ​ប្រកាស​ថា ចិន​សន្យា​ផ្ដល់​ជំនួយ​ជា​វ៉ាក់សាំង​ចំនួន​៣លាន​ដូស​ទៀត​សម្រាប់​ចាក់​ដូស​ទី​៣ ​ដល់​ពលរដ្ឋ​កម្ពុជា

2021/09/13 08:28:55 pm        342

ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ចិន​បាន​សន្យា​ផ្ដល់​ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ចំនួន ៣​លាន​ដូស​បន្ថែម​ទៀត​ដល់​កម្ពុជា សម្រាប់​​ចាក់​ដូស​ទី​៣ ឬ​ដូស​ជំរុញ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ឱ្យ​ដឹង​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សម្ដេច​ ក្រោយ​ពី​ជំនួប​រវាង​សម្ដេច និង​លោក វ៉ាង យី រដ្ឋ​មន្ត្រី​ការបរទេស​ចិន​ នៅ​វិមាន​សន្តិភាព​នៅ​ព្រឹក​ថ្ងៃ​នេះ។

ទំព័រ​ហ្វេសប៊ុក​សម្ដេច​តេជោ ហ៊ុន សែន បាន​រៀបរាប់​ថា៖ «សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ថា ចិន​បាន​សម្រេច​ផ្ដល់​ជំនួយ​វ៉ាក់សាំង​ប្រមាណ ៣​លាន​ដូស​ថែម​ទៀត​ដល់​ប្រទេស​កម្ពុជា ដើម្បី​ទុក​សម្រាប់​ចាក់​ដូស​ទី​៣​ជូន​ប្រជា​ពលរដ្ឋ​ដោយ​មិន​គិត​ថ្លៃ»។

សម្ដេច​តេជោ ហ៊ុន សែន បាន​ឱ្យ​ដឹង​ទៀត​ថា កម្ពុជា​មាន​វ៉ាក់សាំង​រហូត​ដល់​ ៩​លាន​ដូស​ហើយ​សម្រាប់​​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ទី​៣​ជូន​ប្រជា​ពលរដ្ឋ​កម្ពុជា ក្នុង​នោះ​វ៉ាក់សាំង ២​លាន​ដូស​សម្រាប់​ចាក់​ដូស​ទី​៣ ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា​រួច​រាល់​ហើយ ហើយ​វ៉ាក់សាំង​ចំនួន ៣​លាន​ដូស​ទៀត គ្រោង​មក​ដល់​កម្ពុជា​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​សម្ដេច កម្ពុជា​ត្រូវ​ការ​វ៉ាក់សាំង​ចំនួន ១២​លាន​ដូស​សម្រាប់​យុទ្ធនាការ​ចាក់​ដូស​ទី​៣ ឬ​ដូស​ជំរុញ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ដោយ​ក្នុង​នោះ កម្ពុជា​ត្រូវ​ការ ៣​លាន​ដូស​បន្ថែម​ទៀត។

សម្ដេច​តេជោ ហ៊ុន​ សែន បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​​បង្ការ​ជំងឺ​កូវីដ-១៩​ចំនួន ២៦​.៨​លាន​ដូស​រួច​មក​ហើយ​ពី​ប្រទេស​ចិន។

កម្ពុជា​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​ដើម​ឆ្នាំ​នេះ ហើយ​គិត​មក​ដល់​ថ្ងៃ​នេះ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​ដល់​ទៅ​ជាង ១១​លាន ៤៤​ម៉ឺន​នាក់​រួច​មក​ហើយ ឬ​ស្មើ​នឹង​ ៩៧.៣៨​ភាគរយ​ បើ​ធៀប​នឹង​គោលដៅ​របស់​រាជ​រដ្ឋាភិបាល៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm