លោក ផាយ ឡេង ត្រូវបានប្រកាសចូលកាន់តំណែងជា អភិបាលក្រុងពោធិ៍សាត់ នៃខេត្តពោធិ៍សាត់ ជាផ្លូវការ

2024/08/21 02:23:12 am        67

ពោធិ៍សាត់ ៖ លោក ផាយ ឡេង អភិបាលស្រុកបាកាន ត្រូវបានផ្ទេរភារកិច្ចមកជាអភិបាលក្រុងពោធិ៍សាត់ ដោយប្រកាសចូលកាន់តួនាទីជាផ្លូវការនៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងដោយមានការចូលរួមពី ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុងស្រុកទាំង៧ ក្រុមប្រឹក្សាឃុំ និងមន្ត្រីរាជការជាច្រើននាក់ ។

យោងតាម អនុក្រឹត្យ លេខ៨០៨ អនក្រ.តត ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ លោក ផាយ ឡេង ឋានន្តរស័កិ្តឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលនៃគណៈអភិបាលស្រុកបាកាន ឱ្យមកកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ ជំនួសលោក ចាប នាង អភិបាលក្រុងពោធិ៍សាត់ចាស់ ដែលបានចូលនិវត្តន៍ និងទទួលភារកិច្ចជាសមាជិកក្រុមប្រឹក្សាក្រុងពោធិ៍សាត់ ។

លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ ដែលទើបប្រកាសតែងតាំងថ្មី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំខេត្ត ក្រសួងមហាផ្ទៃ ក៍ដូចរាជរដ្ឋាភិបាល ដែលមានជំនឿទុកចិត្តលើ ផ្ដល់តំណែងឲ្យរូបលោកធ្វើជាអភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់នាពេលនេះ។ លោកបានប្ដេជ្ញាចិត្តមានភក្ដីភាពចំពោះប្រទេសជាតិ ព្រះមហាក្សត្រ រាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍គោរពច្បាប់រដ្ឋធម្មនុញ្ញ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ គាំទ្រនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។ ខិតខំជម្រុញគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព, រៀបចំកែលំអរសោភ័ណភាពក្រុង ក្នុងការប្រលងប្រណាំងទីក្រុងស្អាត, ពង្រឹងការអនុវត្តតួនាទីភារកិច្ច, គោរពអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវកិច្ចចង្អុលការរបស់គណៈអភិបាលខេត្ត, សាមគ្គីផ្ទៃក្នុងឲ្យបានល្អនិងទប់ស្កាត់នូវរាល់បាតុភាពអសកម្មនានា។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម ខូយ រីដា បានលើកឡើងថា អភិបាលក្រុងពោធិ៍សាត់ថ្មី ត្រូវបន្តកិច្ចការដឹកនាំ អភិវឌ្ឍន៍ក្រុងពោធិ៍សាត់ឱ្យកាន់តែរីកចម្រើន ពីអភិបាលក្រុងចាស់ ដោយភាពស្មោះត្រង់ជាមួយប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាល និងប្រទេសជាតិ ហើយរាជរដ្ឋាភិបាលផ្តល់តួនាទីជូនដើម្បីជួយប្រជាពលរដ្ឋ និងបម្រើប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋគឺជាម្ចាស់ ហើយត្រូវចេះអប់រំផ្សព្វផ្សាយ ណែនាំប្រជាពលរដ្ឋឱ្យយលពីគោលការណ៍ច្បាប់ផ្សេងៗ ត្រូវពង្រឹងការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ក្រាបបទល្មើសផ្សេងៗ មានដូចជាល្បែងស៊ីសងគ្រប់ប្រភេទ គ្រឿងញៀនជាដើម ។ ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់និងណែនាំឱ្យអភិបាលក្រុងពោធិ៍សាត់ថ្មី ត្រូវបន្តដោះស្រាយជុំវិញការងាររៀបចំសណ្នាប់ធ្នាប់តាមដងស្ទឹងពោធិ៍សាត់ដើម្បីកែប្រែច្រាំងស្ទឹងពោធិ៍សាត់ឱ្យទៅជាសួនច្បារ និងផ្សាររាត្រីក្នុងពេលអនាគត់ ដោយត្រូវប្រើនយោបាយឈ្នះៗ និងភាពទន់ភ្លន់ ក្នុងការដោះស្រាយជាមួយប្រជាពលរដ្ឋដែលមានសំណង់រស់នៅបណ្តោះអាសន្ននៅតាមច្រាំងស្ទឹង ៕

អត្ថបទ ៖ ភិរុណ ពៅ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm