ប្រមុខ​រាជ​រដ្ឋាភិបាល​​បញ្ជាក់​ថា ចិន​សន្យា​នាំ​ចូល​ផលិត​ផល​កសិកម្ម​កម្ពុជា​កាន់​តែ​ច្រើន​ទៅ​ទីផ្សារ​របស់​ខ្លួន

2021/09/13 08:32:47 pm        456

ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ចិន​ សន្យា​បង្កើន​ការ​នាំ​ចូល​បន្ថែម​ទៀត​នូវ​ផលិត​ផល​កសិកម្ម​ពី​ប្រទេស​កម្ពុជា​ចូល​ទៅ​ទីផ្សារ​របស់​ខ្លួន​ ដើម្បី​​ជួយ​ដល់​កសិករ​កម្ពុជា។

សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សម្ដេច បន្ទាប់​ពី​ជំនួប​ពិភាក្សា​ជាមួយ​រដ្ឋ​មន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី នៅ​វិមាន​សន្តិភាព​នៅ​ព្រឹក​ថ្ងៃ​នេះ។

ទំព័រ​ហ្វេសប៊ុក​សម្ដេចតេជោ ហ៊ុន សែន រៀបរាប់​ថា​៖ «ជាមួយ​នេះ​ផង​ដែរ ឯកឧត្ដម វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋ​មន្ត្រីក្រសួង​ការបរទេស​ចិន បាន​អះ​អាង​ប្រាប់​សម្ដេច​តេជោ​ថា ចិន​នឹង​នាំ​ចូល​ផលិត​ផល​កសិកម្ម​កម្ពុជា ទៅ​កាន់​ទីផ្សារ​ចិន​ឱ្យ​បាន​កាន់​តែ​ច្រើន ដើម្បី​ប្រយោជន៍​សម្រាប់​កសិករ​ខ្មែរ»។

សម្ដេចតេជោ ហ៊ុន សែន បាន​បញ្ជាក់​ទៀត​ថា កម្ពុជា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ទីផ្សារ​របស់​ចិន បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​សម្រេច​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​កម្ពុជា-ចិន​នា​ពេល​ខាង​មុខ​នេះ ខណៈ​ដែល​ចិន​កំពុង​បើក​ទូលាយ​ទីផ្សារ​របស់​ខ្លួន​ផង​ដែរ។

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-ចិន បាន​កើន​ឡើង​ដល់ ៨​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០២០​កន្លង​មក ហើយ​ប្រទេស​ទាំង​ពីរ​ប្ដេជ្ញា​បង្កើន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​កើន​ដល់ ១០​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៣​ខាង​មុខ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm