ការស៊ើបអង្កេតរបស់សភា ត្រូវបានស្នើឡើង បន្ទាប់ពីឧត្តមសេនីយ៍ថៃដ៏មានឥទ្ធិពលម្នាក់ វាយអ្នកសារព័ត៌មាន

2024/08/21 03:34:07 am        74


ព្រឹទ្ធសមាជិកក្នុងប្រទេសថៃ នៅថ្ងៃអង្គារ (ទី២០ ខែសីហា) នេះ បានស្នើសុំជាផ្លូវការឲ្យមានការស៊ើបអង្កេតរបស់សភា លើអ្នកនយោបាយជើងចាស់ និងជាអតីតមេទ័ពម្នាក់ដែលបានវាយអ្នកសារព័ត៌មានរបស់ស្ថានីយទូរទស្សន៍ ត្រូវចំក្បាល បន្ទាប់ពីរូបនាងបានសួរសំណួរទៅគាត់។

លោក Prawit Wongsuwon វ័យ ៧៩ឆ្នាំ សមាជិកសភា និងជាអតីតឧបនាយករដ្ឋមន្ត្រី ដែលជាប់ពាក់ព័ន្ធនៅក្នុងរដ្ឋប្រហារ ២លើកចុងក្រោយ នៅប្រទេសថៃ បានវាយអ្នកសារព័ត៌មានជាស្ត្រីម្នាក់ កាលពីថ្ងៃសុក្រ ខណៈពេលរូបលោកកំពុងឡោមព័ទ្ធដោយអ្នកសារព័ត៌មាន ដោយរូបភាពវីដេអូវីដេអូត្រូវបានផ្សព្វផ្សាយយ៉ាងព្រោងព្រាត។

អ្នកដោះស្រាយទំនាស់នយោបាយដ៏ល្បីល្បាញ និងជាឥស្សរជនឈរនៅកណ្តាល ក្នុងជម្លោះនយោបាយរយៈពេល ២ទសវត្សរ៍របស់ប្រទេសថៃ លោក Prawit ដែលដឹកនាំគណបក្ស Palang Pracharat បានបម្រើការនៅក្នុងរបបយោធាចុងក្រោយ និងជាឧបនាយករដ្ឋមន្ត្រីអស់រយៈពេល ៩ឆ្នាំ បន្ទាប់ពីមានរដ្ឋប្រហារឆ្នាំ២០១៤។

ដោយបានប្រាប់សារព័ត៌មាន Reuters ថា លោកបានស្នើសុំឲ្យមានការស៊ើបអង្កេតលើក្រមសីលធម៌ ចំពោះលោក Prawit សមាជិកព្រឹទ្ធសភា លោក Tewarait Maneechai បាននិយាយថា៖ «អាកប្បកិរិយានេះ គឺជាការយាយីដល់រាងកាយ»។ លោកបានបន្ថែមថា៖ «ទង្វើនេះក៏ជាការមិនគោរពផងដែរ ចំពោះអ្នកសារព័ត៌មានដែលកំពុងបំពេញការងាររបស់ខ្លួន»។

ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យគណបក្ស Palang Pracharat លោក Piya Tavichai បាននិយាយថា លោក Prawit ស្គាល់អ្នកសារព័ត៌មាននោះច្បាស់ ហើយបានសុំទោស ដោយបន្ថែមថា លោកអាចបញ្ជាក់ការពិត នៅក្នុងដំណើរការសភាណាមួយ។

លោក Piya បាននិយាយថា៖ «គាត់កំពុងនិយាយលេងសើចជាមួយនាង (អ្នកសារព័ត៌មាន) ដោយសារជាមនុស្សម្នាក់ដែលគាត់ស្និទ្ធស្នាលជាមួយ។ ដោយសារគាត់ជាទាហាន ការលេងសើចអាចមើលទៅហាក់ដូចជាហិង្សាបន្តិច ប៉ុន្តែអ្នកដែលជិតស្និទ្ធនឹងគាត់ ដឹងច្បាស់ថា គាត់លេងបែបនេះគ្រប់ពេល»។

លោក Prawit និងអ្នកសារព័ត៌មានដែលធ្វើការឲ្យទូរទស្សន៍ ThaiPBS មិនអាចទាក់ទងសុំការអធិប្បាយបានឡើយ។ ឧបទ្ទវហេតុនេះបានបង្កឲ្យមានការថ្កោលទោសយ៉ាងទូលំទូលាយពីសហគមន៍ប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ។ ទូរទស្សន៍ ThaiPBS បានស្នើឲ្យលោក Prawit ទទួលខុសត្រូវចំពោះសកម្មភាពរបស់លោក៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        51
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        50
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm