ពលរដ្ឋបន្តនាំគ្នាដូរប្រូហ្វាលហ្វេសបុក និងចេញវីដេអូឃ្លីបយ៉ាងផុលផុសបង្ហាញការគាំទ្រកិច្ចសហប្រតិបត្តិការ CLV

2024/08/21 04:24:48 pm        192

រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ បងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី កងកម្លាំង​ប្រដាប់​អាវុធគ្រប់ប្រភេទ និងមន្រ្តីរាជការទាំងអស់បាន បន្តនាំគ្នាដូរប្រូហ្វាល់ហ្វេសបុក និង​ចេញ​វិដេអូ​ឃ្លីបយ៉ាងភ្លូកទឹកភ្លូកដី ដើម្បីជាការបង្ហាញបន្ថែមទៀត ក្នុងការគាំទ្រកិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA) ខណៈកិច្ច​សហប្រតិបត្តិការ​នេះ​បាន​និង​កំពុង​ធ្វើ​ឲ្យ​ខេត្ត​នៅ​តំបន់​ភូមិភាគឦសាន របស់កម្ពុជាប្រែក្លាយជាតំបន់ដាច់ស្រយ៉ាល មកជាទីប្រជុំ​ជន​មាន​ប្រព័ន្ធ​ហេដ្ឋា​រចនាសម្ព័ន្ធ អគ្គិសនី សាលារៀន និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម។

សន្ទុះនៃការប្តូរប្រូហ្វាល់ហ្វេសបុក តាមតេលេក្រាម និងវិដេអូឃ្លីបពីសំណាក់បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និងក្រៅប្រទេស កងកម្លាំងប្រាប់អាវុធ មន្រ្តីរាជការ គំាទ្រកិច្ចសហប្រតិបត្តិការ​​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​រវាងកម្ពុជា ឡាវ និងវៀតណាម យ៉ាងផុលផុសនេះប្រៀប​បាន​ដូច​ជា​ការ​បំបាក់​មុខ​ជន​ក្បត់ជាតិបីជំនាន់ និងបក្សពួកឧទ្ទាមក្រៅច្បាប់មួយក្តាប់តូច ដែលកំពុងរត់ចោលស្រុក ហើយ​បានឆ្កឹះឆ្កៀល អុចអាលឲ្យ​បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកធ្វើការ​ប្រឆាំង​រាជ​រដ្ឋាភិបាល​ចំពោះ​កិ​ច្ចសហប្រតិបត្តិការនេះយ៉ាងដូច្នេះដែរ។

តាមរយៈហ្វ្រែមប្រូហ្វាល ដែលបងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ និងមន្រ្តីរាជការដែលបានដូរហើយបានបង្ហោះលើ​បណ្តាញហ្វេស​បុក​ជា​សាធារ​ណៈ​នោះ​បាន​លើកឡើងថា«ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា។ គាំទ្រតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA»។ ដោយឡែកវិដេអូឃ្លីបដែលបងប្អូនប្រជាពលរដ្ឋមន្រ្តីរាជការដែលបានចេញដាច់ដោយឡែកពីគ្នានោះ ពួកគេបាន ស្រែកប្រកាសថា គាំទ្រជានិច្ច​នូវ​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណអភិវឌ្ឍន៍​ កម្ពុជា ឡាវ វៀតណាម CLV-DTA។

សូមបញ្ជាក់ថា ទាក់ទងនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTAនេះ សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញមកបញ្ជាក់ថា កិច្ច​សហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) មិនមានការ​កំណត់​ដាក់​ដែន​ដី​រួម​គ្នា​នោះ​ឡើយ ​ផ្ទុយទៅវិញបានផ្តល់ប្រយោជន៍ដល់ភាគីកម្ពុជា ឡាវ និងវៀតណាម ដោយផ្តោត​សំខាន់​លើ​បញ្ហា​សេដ្ឋកិច្ចសង្គម និងសន្តិសុខជាតិជាដើម។

តំបន់ត្រីកោណអភិវឌ្ឍន៍ CLV បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដែលសម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តួចផ្តើមឡើង។ CLV ជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បី​ប្រែក្លា​យ​តំបន់​ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និងប្រជា​ជន​នៃ​ប្រ​ទេស​ទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នាជាដើម៕ អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        37
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        33
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm