អាហ្សង់ទីន ដាក់នាវាដឹកគ្រាប់ធញ្ញជាតិមួយគ្រឿង ឱ្យនៅចតដាច់ពីគេ ជុំវិញករណីសង្ស័យជំងឺអុតស្វា

2024/08/21 05:10:37 pm        144

មន្ត្រីឧស្សាហកម្ម បាននិយាយកាលពីថ្ងៃអង្គារថា អាជ្ញាធរប្រទេសអាហ្សង់ទីន បានដាក់នាវាដឹកទំនិញមួយគ្រឿងឱ្យនៅចតដាច់ពីគេនៅលើទន្លេ Parana ក្បែរកំពង់ផែគ្រាប់ធញ្ញជាតិក្នុងស្រុក Rosario ជុំវិញករណីសង្ស័យថា មានអ្នកផ្ទុកជំងឺអុតស្វា នៅលើនាវា។

លោក Fernando Morales ប្រធានស្ថាប័នឧស្សាហកម្មនៃសម្ព័ន្ធកងទ័ពជើងទឹកអាហ្សង់ទីន បាននិយាយថា នាវាដោតទង់ជាតិប្រទេសលីបេរីយ៉ា ដែលត្រូវបានកំណត់ដើម្បីឲ្យមកដឹកទំនិញសណ្តែកសៀង ត្រូវបានបញ្ជាឱ្យបោះយុថ្កានៅលើទន្លេ ខណៈធ្វើតេស្តលើសមាជិកនាវិក ត្រូវបានអនុវត្ត។

លោក Morales និយាយថា សមាជិកនាវិកម្នាក់មានអការៈគ្រុនក្តៅ និងចុះខ្សោយ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ នៅទីនោះ ពួកគេបានធ្វើតេស្តមួយចំនួន ហើយពួកគេនិយាយថា ក្នុងស្ថានភាពនេះ វាអាចជាជំងឺអុតស្វា ប៉ុន្តែរោគវិនិច្ឆ័យពុំទាន់ត្រូវបានបញ្ជាក់នៅឡើយ។

អង្គការសុខភាពពិភពលោក កាលពីសប្តាហ៍មុនបានប្រកាសថាជំងឺអុតស្វា ជាគ្រាអាសន្នសុខភាពសាធារណៈសកល ជាលើកទីពីរក្នុងរយៈពេល២ឆ្នាំមកនេះ ខណៈប្រភេទវីរុសបំប្លែងខ្លួនថ្មីនេះ រាលដាលយ៉ាងឆាប់រហ័សនៅក្នុងទ្វីបអាហ្រ្វិក។ មួយថ្ងៃក្រោយមក ករណីវីរុសបំប្លែងខ្លួន clade 1b ត្រូវបានបញ្ជាក់នៅក្នុងប្រទេសស៊ុយអែត ជាសញ្ញាដំបូងនៃការរាលដាលវីរុសនេះ នៅខាងក្រៅទ្វីបអាហ្រ្វិក។

ជំងឺអុតស្វា ជាវីរុសឆ្លងដែលបណ្តាលឱ្យមានដំបៅខ្ទុះ និងរោគសញ្ញាដូចជំងឺផ្តាសាយ ជាធម្មតាមានស្ថានភាពស្រាល ប៉ុន្តែអាចបណ្តាលឲ្យស្លាប់បាន។ វីរុសបំប្លែងខ្លួនថ្មី clade 1b បានបង្កឱ្យមានការព្រួយបារម្ភ ព្រោះវាហាក់ដូចជារាលដាលកាន់តែងាយស្រួលតាមរយៈទំនាក់ទំនងជិតស្និទ្ធជាប្រចាំ។ លោក Morales និយាយថា អាជ្ញាធរសុខាភិបាលកំពុងយាមនាវា ហើយនឹងពិនិត្យសមាជិកនាវិក ដទៃទៀត។

យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោកគិតត្រឹមសប្តាហ៍មុន បានឲ្យដឹងថា ប្រទេសចំនួន១៣ បានរាយការណ៍ករណីជំងឺអុតស្វា បង្កឡើងដោយវីរុសបំប្លែងខ្លួនផ្សេងៗនៅទូទាំងទ្វីបអាមេរិក ក្នុងឆ្នាំនេះ។ ប្រទេសអាហ្សង់ទីន កាលពីពេលមុន បានកត់ត្រាករណីជំងឺនេះចំនួន ៨ករណី ។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        2
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        23
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        27

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក

2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm