ប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់តាមប្រព័ន្ធបាគង កំពុងទទួលការគាំទ្រ​ពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ

2024/08/21 06:55:41 pm        188

ការផ្ទេរប្រាក់និងទូទាត់តាមរយៈប្រព័ន្ធបាគង គិតត្រឹមឆមាសទី១ នេះ មានចំនួនសរុប ២២២ លានប្រតិបត្តិការ ក្នុងនោះជាង ៩៨ លានប្រតិបត្តិការ ជាប្រាក់រៀល មានទំហំប្រាក់ចំនួន ៧៧​ទ្រីលានរៀល និងជាង ១២៤ លានប្រតិបត្តិការ ជាប្រាក់ដុល្លារអាមេរិក មានទំហំទឹកប្រាក់ជាង ៤៦ ប៊ីលានដុល្លារអាមេរិក។

ការអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ ជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាព​ផ្សេងៗ​ទៀត​ របស់ធនាគារជាតិនៃ កម្ពុជា ដើម្បីផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់​សងប្រាក់​ប្រកប​ដោយ​នវានុវត្តន៍ សុវត្ថិភាព និងប្រសិទ្ធភាព សម្រួលការទូទាត់ ពាណិជ្ជកម្ម និង​សកម្ម​ភាព​សេដ្ឋកិច្ច ទាំងក្នុងប្រទេសនិងក្នុងតំបន់។ ដោយពិនិត្យឃើញពីសារៈសំខាន់នេះ ធនាគារជាតិ នៃ​កម្ពុជា បានដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធបាគង ដែលមានមុខងារជាប្រព័ន្ធទូទាត់កន្លោង កាលពីខែ តុលា ឆ្នាំ ២០២០ និងមានការគាំទ្រ យ៉ាងច្រើនពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ។

ជុំវិញប្រព័ន្ធបានគងនេះ, លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បាន​លើក​ឡើង​ក្នុងពិធីសម្ពោធ ដាក់ឱ្យដំណើរការបឋម កម្មវិធីទូទាត់បាគងទេសចរ Bakong Tourist App នៅខេត្តសៀមរាប នាពេលថ្មីៗនេះថា ការដាក់ឱ្យដំណើរ ការប្រព័ន្ធ​បាគង​របស់​ធនាគារជាតិ​នៃ​​កម្ពុជា គឺជាការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុបន្ថែម សម្រាប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ អាចធ្វើប្រតិបត្តិការទូទាត់ និងផ្ទេរប្រាក់ឆ្លងគ្រឹះស្ថានទៅវិញទៅមក។ ជាក់ស្តែង​គិត​ត្រឹម​ឆមាស​ទី១ ឆ្នាំ ២០២៤ នេះ ប្រព័ន្ធបាគង មានសមាជិកសរុបចំនួន ៧២ គ្រឹះស្ថាន ក្នុងនោះមាន​គ្រឹះស្ថាន​ចំនួន ៦០ បានដាក់ឱ្យដំណើរការជាផ្លូវការ និងគ្រឹះស្ថានចំនួន ១២ ទៀត បាននិងកំពុង​បន្ត​ធ្វើ​សន្ធានកម្មប្រព័ន្ធ។ ចំពោះប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់​ដែល​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​បាគង មានជាង ២២២ លានប្រតិបត្តិការ (ក្នុងនោះជាង ៩៨ លានប្រតិបត្តិការ ជាប្រាក់រៀល និង​ជាង ១២៤ លានប្រតិបត្តិការជាប្រាក់ដុល្លារ អាមេរិក) និងមានទំហំជាប្រាក់រៀលចំនួន ៧៧,៣៦ ទ្រីលានរៀល និងជាប្រាក់ដុល្លារ មានចំនួន ៤៦,៣៣ ប៊ីលានដុល្លារអាមេរិក។

ផ្អែកតាមទិន្នន័យខាងលើបង្ហាញឱ្យឃើញថា ប្រតិបត្តិការទូទាត់សងប្រាក់អេឡិចត្រូនិក​តាម​ប្រព័ន្ធ​បាគង និង KHQR ទទួល បានការពេញនិយមក្នុងការប្រើប្រាស់យ៉ាងឆាប់រហ័ស ជាក់​ស្តែង​ការប្រើប្រាស់ QR ទាំងតូចទាំងធំនៅកម្ពុជា មានចំនួនជាង ៣,៣ លានកន្លែង ដែលកំពុង​ទទួល​យក QR ក្រៅពីនេះមានការចាយវាយតាម POS (ការចាយតាមកាត) មានចំនួនជាង ៥២ ពាន់​ម៉ាស៊ីន ខណៈ ATM នៅទូទាំងប្រទេសមានចំនួន ៥ ៦០០ ATM ដូច្នេះការអភិវឌ្ឍប្រព័ន្ធបាគង​នៅ​ក្នុង​ជំហានបន្ទាប់ ក្រោយពីបានដាក់ ដំណើរការប្រកបដោយភាពជោគជ័យ ដើម្បីឱ្យប្រព័ន្ធ​បាគង​អាច​បំពេញមុខងារកាន់តែសម្បូរបែប អាចសម្រួលដល់សាធារណជនជាតិ និងអន្តរជាតិ​ធ្វើ​ប្រតិបត្តិការ​ទូទាត់ឌីជីថលប្រកបដោយបរិយាបន្ន, ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានដាក់​ឱ្យ​ប្រើប្រា​ស់​កម្មវិធីទូទាត់ បាគងទេសចរ “Bakong Tourist App” មានគោលបំណង​លើកកម្ពស់​សេវា​ទូទាត់​នៅកម្ពុជាឱ្យកាន់តែប្រសើរ រួមចំណែកគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈ​ការ​ជួយ​សម្រួលដល់ការទូទាត់ជាឌីជីថល លើថ្លៃទំនិញ និងសេវារបស់ភ្ញៀវទេសចរអន្តរជាតិ ដែល អញ្ជើញមកកម្សាន្តនៅប្រទេសកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        176
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        153
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm