កុងហ្គោ បារម្ភពីការរាលដាលលឿននៃជំងឺអុតស្វា មុនពេលអ្នកជំងឺបង្ហាញរោគសញ្ញា

2024/08/21 07:05:18 pm        56

អាជ្ញាធរសុខាភិបាលដែលប្រញាប់ប្រញាល់ទប់ស្កាត់ការរីករាលដាលនៃមេរោគជំងឺអុតស្វាដ៏រីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងថាជំងឺនេះអាចនឹងរីករាលដាលកាន់ឆាប់រហ័ស ដោយសារអាចមានអ្នកឆ្លងជាច្រើនដែលមិនទាន់បង្ហាញរោគសញ្ញា។

ជំងឺអុតស្វា ដែលជាប្រភេទស្រដៀងនឹងជំងឺអុតធំ បានឆ្លងទៅប្រជាជននៅអាហ្វ្រិកខាងលិច និងកណ្តាល ជាមួយនឹងការកើនឡើងកាន់តែញឹកញាប់ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ មក។ រហូតដល់មានការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះ មេរោគអុតស្វាដែលបានឆ្លងរាលដាលទៅកាន់តំបន់ មិនដែលរីករាលដាលយ៉ាងរហ័សបែបនេះរវាងមនុស្សទេ ហើយក៏មិនធ្លាប់ត្រូវបានគេកត់ត្រាថាមានការផ្លាស់ប្តូរញឹកញាប់ដែរ។

ខណៈពេលដែលមនុស្សជាច្រើននៅតែមិនទាន់ដឹងពីមេរោគអុតស្វាប្រភេទរងថ្មីដែលជំរុញឱ្យមានការផ្ទុះឡើងនេះ ល្បឿនដែលវីរុសកំពុងរីករាលដាលគឺជារឿងគួរឱ្យបារម្ភ ដែលអាចបង្ហាញពីហានិភ័យសម្រាប់ជំងឺរាតត្បាតនាពេលអនាគត។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់ទ្វីបអាហ្រ្វិក បានឱ្យដឹងថា មេរោគដែលផ្លាស់ប្តូរថ្មីនេះ ទាក់ទងទៅនឹងកំណែដ៏ខ្លាំងក្លាជាងមុនហៅថា ប្រភេទ១ (Clade I) ដែលទទួលខុសត្រូវចំពោះការស្លាប់រាប់រយនាក់នៅកុងហ្គោ ក្នុងឆ្នាំ២០២៤។ ក្នុងចំណោមករណីស្លាប់ទាំងនោះ មានជាង ៦០ភាគរយកើតឡើងលើកុមារអាយុក្រោម ៥ឆ្នាំ។

មិនដូចវីរុសប្រភេទ ២ប៊ី (Clade IIb) ដែលជាមេរោគប្រភេទស្រាលផ្ទុះឡើងក្នុងឆ្នាំ២០២២ និងរីករាលដាលជាចម្បងតាមរយៈបុរសដែលរួមភេទជាមួយបុរសដូចគ្នានោះទេ វីរុសប្រភេទ១បច្ចុប្បន្នកំពុងរីករាលដាលតាមរយៈសកម្មភាពផ្លូវភេទគ្រប់ប្រភេទ និងទំនាក់ទំនងរាងកាយជិតស្និទ្ធផ្សេងទៀត៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        19
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        62
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm