ការថែទាំ ឬកែសម្រួលបង្គោលព្រំដែន​ត្រូវអនុវត្តផ្អែកតាម​កិច្ចសហប្រតិបត្តិការ​គោរពគ្នាទៅវិញទៅមកជានិច្ច

2024/08/21 07:32:13 pm        277

ព្រំដែនកម្ពុជា-វៀតណាមក្នុងខេត្តក្រចេះ គិតចាប់តាំងពីមុន និងក្រោយពេលបោះបង្គោលព្រំដែន​រួចរាល់​១០០ភាគរយ គឺមានការការពារដែនអធិបតេយ្យភាព និងសន្តិសុខ​ខ្ពស់​ពី​កង​កម្លាំង​នគរបាល​ការពារ​ព្រំដែនគោក និងកងកម្លាំងយោធាការពារព្រំដែនយ៉ាងតឹងរឹងបំផុត។ ក្នុងនោះ ការថែទាំ ឬកែសម្រួលបង្គោលព្រំដែន​ត្រូវអនុវ​ត្ត​ផ្អែកតាម​កិច្ចសហប្រតិបត្តិការ​គោរព​គ្នា​ទៅវិញ​ទៅ​មក​ជានិច្ច។

ក្នុងពេលរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និង​ក្រៅ​ប្រទេស​ប្រតិកម្ម​ចំពោះ​ការ​បំភ្លៃ និងចោទប្រកាន់ខុសការពិតទាក់ទងនឹង​ការ​បាត់​ទឹកដី​ពី​ខេត្ត​ចំនួន​៤​តាម​រយៈ​កិច្ច​សហ​ប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រុម​ការ​ងាររបស់BTV បានចុះទៅដល់តាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាមក្នុងក្រចេះ ដើម្បីជួប​ជា​មួយ​កង​កម្លាំងការពារព្រំដែនដែលកំពុងឈរជើងនៅតំបន់នោះ។ ក្នុងនោះលោកវរសេនីយ៍ទោ ឃុន ម៉ន មេបញ្ជាការរងនគរបាលការពារព្រំដែនគោល៦១៩ បានឱ្យដឹងថា ក្នុងនាម​កង​កម្លាំង​នគរបាល​ការពារព្រំដែនគោលលេខ៦១៩ បានអនុវត្តតាមការណែនាំ​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ និងការបញ្ជាផ្ទាល់របស់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ក្នុងការ​បំពេញ​តួនាទី និងភារកិច្ចការពារដែនដី អធិបតេយ្យភាពរបស់កម្ពុជាតាមបន្ទាត់ព្រំដែន។

ជាក់ស្តែង ដោយផ្អែក​តាម​បង្គោល​ព្រំដែន​មួយចំនួន​ក្នុង​ចំណោម​បង្គោល​ព្រំដែន​សរុប​ជាង​១០០​បង្គោល​មាន​ការហ៊ុំព័ទ្ធដោយបន្លាលួសនោះ លោកមេបញ្ជាការរង​នគរបាល​ការពារ​ព្រំដែន​គោល​៦១៩ បញ្ជាក់ថា ការរៀបចំហ៊ុំព័ទ្ធបន្លាលួសជុំវិញបង្គោលព្រំដែន គឺដើម្បីការពារ​ការ​បាក់​បែក​ដោយ​កត្តា​ធម្មជាតិ ប៉ុន្តែក្នុងករណីមានតម្រូវការថែទាំ ឬកែសម្រួលបង្គោល​ព្រំដែន​ត្រូវ​តែគោរព​តាម​កិច្ច​សហប្រតិបត្តិការគ្នាទៅវិញទៅមកជានិច្ច។

សូមជម្រាបថា ខេត្តក្រចេះដែលមានព្រំដែនជាប់នឹងប្រទេសវៀតណាម​ប្រវែង​១០៣​គីឡូម៉ែត្រ​នេះ​ត្រូវ​បានបោះបង្គោលព្រំដែនបញ្ចប់រួចរាល់១០០ភាគរយកាលពីឆ្នាំ២០១៧ ហើយ​តាម​បន្ទាត់​ព្រំដែន និងបង្គោលព្រំដែនទាំងអស់ត្រូវបានការពារធានាសន្តិភាព សន្តិសុខ និង​ស្ថិរភាព​យ៉ាង​តឹង​រឹង​បំផុត ដើម្បីការពារបូរណភាពទឹកដី ព្រមទាំងសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ​តាម​បន្ទាត់​ព្រំដែន​ទទួលបានជីវភាពល្អប្រសើរ និងការអភិវឌ្ឍន៍រីកចម្រើនជាលំដាប់៕ 

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        81
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        139
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        252

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm