CATA និងការីទេសចរណ៍ពង្រីករៀបចំកញ្ចប់ទេសចរណ៍ទស្សនាតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA

2024/08/21 08:06:27 pm        297

សមាគមទីភ្នាក់ទេសចរណ៍កម្ពុជា CATA និងបណ្តា​ក្រុមហ៊ុនការីទេសចរណ៍​បាន​សហការ​ពង្រីក​ការ​រៀប​ចំកញ្ចប់ទេសចរណ៍ និងពង្រីកការផ្សព្វផ្សាយលក់កញ្ចប់ទេសចរណ៍នាំភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ទៅទស្សនាខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង។

បណ្តាក្រុមហ៊ុនការីទេសចរណ៍ដែលផ្តោតការរៀបចំដំណើរកម្សាន្តក្នុងស្រុក បានថ្លែងប្រាប់ BTV នៅ​ថ្ងៃ​ទី២១ ខែសីហានេះថា ជាក់ស្តែង អំឡុងពេលមាន កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម  CLV-DTA បានធ្វើ​ឲ្យគោលដៅ​ទេសចរណ៍​ខេត្ត​ទាំង​បួន​របស់​ប្រទេស​កម្ពុជា រួមមាន៖ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង មានផ្លូវស្អាតៗ​តភា្ជប់​គ្នា ក្នុងវិស័យទេសចរណ៍ ជាពិសេស អេកូទេសចរណ៍ ទេសចរណ៍បែបវប្បធម៌ កសិទេសចរណ៍ ទេសចរណ៍ផ្សងព្រេងជាដើម។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភា្នក់ងារទេសចរណ៍កម្ពុជា CATA បានថ្លែងថា បច្ចុប្បន្ន​មានក្រុមហ៊ុនការីទេសចរណ៍ជាច្រើននាំគ្នារៀបចំ​កញ្ចប់​ទេសចរណ៍​នាំ​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ​ទស្សនាតំបន់ភូមិភាគឥសាន្តកម្ពុជានោះច្រើន ហើយ CATA និងបណ្តាការី​ទេសចរណ៍​ជាដៃគូ​ នឹងធ្វើការចុះសិក្សា​បន្ថែម​អំពីសក្តានុពលទេសចរណ៍ដែលកើតថ្មីនៅក្នុង​តំបន់​ទេសចរណ៍​ទាំង​បួន​ខេត្ត​នោះ ក្រោយរាជរដ្ឋាភិបាល ខំប្រឹងអភិវឌ្ឍន៍តំបន់​ទាំងក្រប​ខណ្ឌ​រាជ​រដ្ឋាភិបាល​ខ្លួន​ឯង និងក្រមខណ្ឌ CLV-DTA និងអាស៊ានជាដើម។

ក្នុងនាមទីភ្នាក់ងារទេសចរណ៍ លោកស្រីក៏បានអំពាវនាវពលរដ្ឋខ្មែរ ពិសេសពលរ​ដ្ឋដែល​មាន​ធន​ធាន ​គួរកាត់បន្ថយការធ្វើដំណើរទស្សនាកម្សាន្តទៅក្រៅប្រទេស ហើយនាំគ្នាទៅ​ទស្សនា​តំបន់​ទេសចរណ៍​ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែងឲ្យបានច្រើន ខណៈខេត្តទាំងបួន​នេះ​មាន​សេវាបដិសណ្ឋារកិច្ចទេសចរណ៍ និងផ្លូវតភ្ជាប់ គ្រប់គ្រាន់ និងអភិវឌ្ឍន៍ច្រើន ដើម្បីជំរុញ​កំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋានដោយផ្ទាល់៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        189
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        161
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm