ក្រសួង​អប់រំ​សម្រេច​ផ្អាក​ការប្រកួត​ប្រដាល់​គុន​ខ្មែរ​ជើងឯក​អាស៊ីអាគ្នេយ៍​នា​ខែក្រោយ​

2021/09/14 09:35:54 am        190

​ប្រដាល់៖ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ធ្វើការ​ជូនដំណឹង​ដល់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ អំពី​ការសម្រេច​ផ្អាក​ការ​រៀបចំ​ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ ​ជើងឯក​អាស៊ីអាគ្នេយ៍ឆ្នាំ​២០២១ ដែល​គ្រោង​រៀបចំ​ការប្រកួត​នា​ពាក់កណ្ដាល​ខែ​តុលា​ខាងមុខ​នេះ​ហើយ ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩។​

​យោង​តាម​លិខិត​ជូនដំណឹងចុះហត្ថលេខា​ដោយ​ឯកឧត្ដម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បញ្ជាក់​ថា ដោយសារ​ស្ថានភាព​នៃ​ការរីក​រាល​ជំងឺ​កូ​វីដ​-១៩ មិនទាន់​ធូរស្រាល ក្រសួង​អប់រំបានសម្រេច​ជាគោលការណ៍​ឲ្យ​សហព័ន្ធ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ផ្អាក​ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជើងឯក​អាស៊ីអាគ្នេយ៍ឆ្នាំ​២០២១ ដែល​គ្រោង​រៀបចំ​ការប្រកួត​ពីថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២១។​

​ថ្នាក់ដឹកនាំ​សហ​ព័ន្ធ​ប្រដាល់​គុន​ខ្មែរបាន​ឲ្យ​ដឹងថា បន្ទាប់ពី​ផ្អាក​ការប្រកួត សហព័ន្ធ​នៅ​មិនទាន់​កំណត់​កាលបរិច្ឆេទ​ការប្រកួត​ថ្មី​នោះទេ ដ្បិត​កន្លង​ម​សហព័ន្ធក៏បាន​ជូនដំណឹង​ដល់​បណ្ដា​ប្រទេស​ទាំងអស់ អំពី​ការត្រៀម​រៀបចំ​នេះដែរ។ ប៉ុន្ដែ​ដោយសារ​ការផ្អាក​ការប្រកួតនៅ​មិនទាន់​ច្បាស់​ថា នឹងមាន​កីឡាករ​មកពី​ប៉ុន្មាន​ប្រទេស​ចូលរួម​ឡើយ។ តែ​យ៉ាងណា​សហព័ន្ធ​នៅតែ​រក្សា​ជំហរ​រៀបចំ ដើម្បី​ពង្រឹងសមត្ថភាព​កីឡាករ​ត្រៀម​ស៊ី​ហ្គេម​នាពេលខាងមុខ ពិសេស​​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា៕ ​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm