សមាជិកនៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា បានបង្ហាញសាមគ្គីភាពជាមួយក្រុមវេជ្ជបណ្ឌិតដែលកំពុងតវ៉ានៅទីក្រុង Kolkata ភាគខាងកើតប្រទេសឥណ្ឌា កាលពីយប់ថ្ងៃអង្គារ។

ដោយមានកាន់គប់ភ្លើងនិងភ្លើងពិលនៅក្នុងដៃ សមាជិកទាំងនេះ បានចេញធ្វើបាតុកម្មទាមទាររកយុត្តិធម៌សម្រាប់វេជ្ជបណ្ឌិតហាត់ការស្ត្រីវ័យ ៣១ ឆ្នាំម្នាក់ ដែលត្រូវបានគេចាប់រំលោភនិងសម្លាប់ នៅក្នុងមហាវិទ្យាល័យរបស់នាង កាលពីថ្ងៃទី ៩ ខែសីហា។
តុលាការកំពូលរបស់ប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារ បានបង្កើតក្រុមការងារជាតិ ដើម្បីណែនាំបទប្បញ្ញត្តិសម្រាប់ការធ្វើឲ្យប្រសើរសម្រាប់សន្តិសុខ និងសុវត្ថិភាពរបស់អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ។
ទោះជាយ៉ាងណា ក្រុមវេជ្ជបណ្ឌិតដែលកំពុងតវ៉ា បាននិយាយថា ពួកគេនឹងមិនផ្លាស់ប្តូរឡើយលុះត្រាតែការទាមទាររបស់ពួកគេត្រូវបានបំពេញ។

នគរបាលស្ម័គ្រចិត្តម្នាក់ ត្រូវបានចាប់ខ្លួនពីបទព្រហ្មទណ្ឌ ហើយនគរបាលសហព័ន្ធ បានទទួលយកការស៊ើបអង្កេត។
កំហឹងជាសាធារណៈ និងការតវ៉ា ជុំវិញអំពើហិង្សាលើស្ត្រី គឺបានរំឮកដល់អ្វីដែលបានកើតឡើងបន្ទាប់ពីការចាប់រំលោភនិងសម្លាប់និស្សិតអាយុ២៣ឆ្នាំរបស់ក្រុមជនអន្ធពាល នៅលើរថយន្តក្រុង នៅក្នុងទីក្រុង New Delhi កាលពីឆ្នាំ២០១២។