បឹងកេត​អវត្តមាន​ខ្សែ​ការពារ​ដ៏​សំខាន់​ម្នាក់ទៀត​មុន​ចាប់ផ្ដើម​ជុំ​ទី​២ នៃ​លី​គ​កំពូល​កម្ពុជា​

2021/09/14 09:48:42 am        133

​បាល់ទាត់៖ ក្រុម​នាគ​ខៀវ​បឹងកេត​បាន​អវត្តមានខ្សែ​ការពារ​ដ៏​សំខាន់​ម្នាក់​ទៀតហើយគឺ​កីឡា​ករ Anderson Zogbe បន្ទាប់ពី​ខ្សែ​ការពារ​កូ​ឌឺ​វ័រ​រូប​នេះ​បាន​រង​របួស​ធ្ងន់​អំឡុង​ពេល​ហ្វឹកហាត់​។

​យោង​តាម​ការ​ជូន​ដំណឹង​របស់​ក្រុម​ការពារ​តំណែង​ជើងឯក​បាន​ឲ្យ​ដឹង​ថា Anderson បាន​រង​របួស​ធ្ងន់​ធ្ងរ​ដោយ​ដាច់​សរសៃ​ជង្គង់ (ACL) និង​បែក​ទ្រនាប់​ឆ្អឹង​ជង្គង់​ខាងស្ដាំ។ ដូច្នេះ​រូបគេ​ត្រូវ​ធ្វើ​ការវះកាត់ និង​សម្រាក​រយៈពេល​យូរ​ចន្លោះ​ពី ៦ ទៅ ៨​ខែ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​គ្រូពេទ្យ។​ ​អវត្តមាន​របស់​ខ្សែការពារ​វ័យ ២៦​ឆ្នាំ​រូបនេះ ត្រូវបាន​អ្នកគាំទ្រ​មើលឃើញថា ក្រុម​បឹងកេតកំពុង​ជួប​វិបត្តិ​តំបន់​ការពារ ដ្បិត​កាលពី​ថ្មីៗក្លិប​ទើប​ផ្ទេរ​ខ្សែការពារ ទេស សម្បត្តិ ទៅ​វិសាខា។ ប្រការនេះគេ​ជឿជាក់ថា បឹងកេតនឹងត្រូវ​ធ្វើការ​ងារ​ធ្ងន់​នៅ​ជុំ​ទី​២ នៃ​លី​គ​កំពូល​កម្ពុជាដែល​នឹង​បន្ដ​ការប្រកួត​នា​ចុង​សប្ដាហ៍​នេះ។​

​គួរ​ដឹងថា Anderson ត្រូវបាន​ក្លិប​បឹងកេតសម្រេច​បន្ដ​កុងត្រា​រហូតដល់​ឆ្នាំ​២០២២ បន្ទាប់ពី​ធ្វើបាន​ល្អ និង​រួមចំណែក​យ៉ាងសំខាន់​ជួយ​ឲ្យ​ក្លិប​គ្រង​ជើងឯក​លី​គ​កំពូល​កម្ពុជាលើក​ទី​៤ ក្នុង​ប្រវត្តិសាស្ដ្រ​របស់​ក្លិបកាលពី​រដូវ​កាល​មុន ដែលជា​ឆ្នាំ​ដំបូងក្រោយពី​រូបគេផ្ទេរ​ពី​ក្លិប​ណាហ្គា​វើ​ល​ដ៏ មកកាន់​ទឹកដី​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm