ប៊ួគីណាហ្វាសូ ម៉ាលី និងនីហ្សេ ថ្កោលទោសការគាំទ្ររបស់អ៊ុយក្រែនចំពោះអំពើភេរវកម្មអន្តរជាតិ

2024/08/21 10:38:59 pm        46

ប្រទេសប៊ួគីណាហ្វាសូ ម៉ាលី និងនីហ្សេ ថ្កោលទោសការគាំទ្រដោយចំហរបស់អាជ្ញាធរអ៊ុយក្រែនចំពោះអំពើភេរវកម្មអន្តរជាតិ ជាពិសេសក្នុងតំបន់ Sahel។ នេះបើយោងតាមលិខិតរបស់រដ្ឋាភិបាលនៃប្រទេសអាហ្វ្រិកទាំងបី ផ្ញើជូនប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ឯកសារនេះ បានសង្កត់ធ្ងន់ថា៖«រដ្ឋមន្ត្រីការបរទេសនៃប្រទេសប៊ួគីណាហ្វាសូ ម៉ាលី និងនីហ្សេ ប្រឆាំង និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការគាំទ្រដោយចំហ និងទទួលស្គាល់របស់រដ្ឋាភិបាលនៃសាធារណរដ្ឋអ៊ុយក្រែននូវអំពើភេរវកម្មអន្តរជាតិ ជាពិសេស នៅក្នុងតំបន់ Sahel»។

លើសពីនេះទៀត ទីក្រុងអៅហ្គាឌូហ្គូ (Ouagadougou)  បាម៉ាកូ (Bamako) និងនីញ៉ាម៉េ(Niamey) បានទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ «ទទួលខុសត្រូវចំពោះមុខជម្រើសដោយចេតនារបស់អ៊ុយក្រែន ក្នុងការគាំទ្រអំពើភេរវកម្ម ដើម្បីទប់ស្កាត់សកម្មភាពវិទ្ធង្សនាទាំងនេះ ដែលគំរាមកំហែងដល់ស្ថិរភាពនៃតំបន់ Sahel ឬនៅទ្វីបអាហ្រ្វិកទាំងមូល។

កាលពីថ្ងៃទី ២៥-២៧ ខែកក្កដា នៅតំបន់ Tinzaouaten (នៅភាគពាយ័ព្យប្រទេសម៉ាលី) ក្រុមសកម្មប្រយុទ្ធ បានវាយប្រហារលើអង្គភាពមួយចំនួននៃកងកម្លាំងប្រដាប់អាវុធម៉ាលី ដែលបានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ។

ភ្លាមៗនោះដែរ អ្នកតំណាងនៃអគ្គនាយកដ្ឋានស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែន លោក Andrey Yusov បានប្រកាសពីការជាប់ពាក់ព័ន្ធរបស់ទីក្រុងគីវ ក្នុងការវាយប្រហាររបស់ក្រុមភេរវករប្រដាប់អាវុធ នៅក្នុងតំបន់ Tinzaouaten។

ប្រទេសម៉ាលី ហើយបន្ទាប់មក នីហ្សេ បានប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ុយក្រែន ពាក់ព័ន្ធនឹងការគាំទ្ររបស់ទីក្រុងគីវចំពោះក្រុមភេរវករ នៅក្នុងប្រទេសអាហ្វ្រិកនេះ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm