WHO និយាយ​ពី​ករណី​ឆ្លង​វីរុស ​COVID-19 នៅ​ទូទាំង​ពិភពលោក​

2021/09/14 06:10:50 pm        228

​WHO៖ យោង​តាម​អង្គការ​សុខភាព​ពិភពលោក ​(WHO) បាន​ឲ្យ​ដឹង​ថា ចំនួន​សរុប​នៃ​ករណី​ឆ្លង​វីរុស ​COVID-19 នៅ​ទូទាំង​ពិភពលោក​បាន​កើន​ឡើង​ដល់ ២២៥.៩៩២.២៨១​ករណី ហើយ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់ ៤.៦៥១.៣៦១​នាក់​។ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ទាំង​ចំនួន​ករណី​ឆ្លង និង​ស្លាប់​ដោយសារ​វីរុស​ COVID-19។

យោង​តាម​មជ្ឈ​មណ្ឌល​វិទ្យាសាស្ត្រ​ និង​ប្រព័ន្ធ​វិស្វកម្មសាកលវិទ្យាល័យ​ច​ន​ហប​ឃី​ន​បាន​ឲ្យ​ដឹង​ថា ចំនួន​សរុប​នៃ​ករណី​ឆ្លង ​COVID-19 នៅ​សហរដ្ឋអាមេរិក​បាន​កើន​លើស​ពី ៤២​លាន​នាក់ ដោយ​ចំនួន​អ្នក​ស្លាប់​កើន​ដល់ ៦៧៩,៦៩៤​នាក់​។ យោង​តាម​ទិន្នន័យ​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា រដ្ឋ​ចំនួន ២៦ នៅ​ក្នុង​ប្រទេស​នេះ​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​ជាង ៥០% នៃ​ប្រជាជន​របស់​ពួកគេ​។ ​នៅ​ប្រទេស​ឥណ្ឌា​ចំនួន​សរុប​នៃ​វីរុស​ COVID-១៩ របស់​ប្រទេស​នេះ​បាន​កើន​ឡើង​ដល់ ៣៣.២៨៨.០២១ករណី និង​មាន​អ្នក​ស្លាប់ ៤៤៣,៣៧៥​នាក់​នៅ​ទូទាំង​ប្រទេស ដែល​បាន​បង្ហាញទិន្នន័យ​ចុងក្រោយ​ដោយ​ក្រសួងសុខាភិបាល​សហព័ន្ធ​។ ភាគច្រើន​នៃ​ករណី​ឆ្លង​ថ្មី និង​ស្លាប់​ត្រូវ​បាន​រាយការណ៍​ពីរ​ដ្ឋ Kerala ភាគ​ខាង​ត្បូង​ប្រទេស​។​

​យោង​តាម​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ប្រទេស​ប្រេ​ស៊ី​ល​បាន​ចុះបញ្ជី​ករណី​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស​នេះ​មាន​ ២១,០០៦,៤២៤​ករណី និង​មាន​អ្នក​ស្លាប់​ ៥៨៧,០៦៦​នាក់​។ យោង​តាម​ក្រសួង​បាន​ឲ្យ​ដឹង​ថា ​ទីក្រុង Rio de Janeiro បាន​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​ចាស់​ការពារ​វីរុស COVID-19 ដូ​ស​ទី​៣ ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។ ​សម្រាប់​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ប្រទេស​ឥណ្ឌូនេស៊ី​មាន​ករណី​ឆ្លង​វីរុស COVID-19 ​សរុប ៤,១៧០,០៨៨​នាក់ និង​មាន​អ្នក​ស្លាប់​ ១៣៩,១៦៥​នាក់៕

អត្ថបទ៖ ប៊ុន ថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        161
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        201
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm