ឯកឧត្តម វង សូត៖ ពេញមួយឆ្នាំ នីតិកាលទី៧នៃរដ្ឋសភា បានបន្តប្រកាន់យកពលរដ្ឋជាស្នូល ដើម្បីពង្រឹងដល់ការធ្វើកំណែទម្រង់ស្ថាប័ន ផ្តោតលើអភិបាលកិច្ចល្អ

2024/08/22 04:40:03 pm        184

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានអញ្ជើញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅវិមានរដ្ឋសភា ដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការតាមនាយកដ្ឋាននៃអគ្គលេខាធិការរដ្ឋសភា។

នាឱកាសនោះ ឯកឧត្តម វង សូត មានប្រសាសន៍ថា រដ្ឋសភានៃកម្ពុជា គិតត្រឹមថ្ងៃទី២២ សីហា ឆ្នាំ២០២៤នេះ គឺជាខួប១ឆ្នាំនៃដំណើរការរបស់រដ្ឋសភានីតិកាលទី៧ ជាពិសេស រដ្ឋសភានីតិកាលទី៧ ប្តេជ្ញាបន្តដោយយកប្រជាពលរដ្ឋជាស្នូល រដ្ឋសភាបានកំពុងពង្រឹងការធ្វើកំណែទម្រង់ស្ថាប័ន ផ្តោតលើអភិបាលកិច្ចល្អ។

ឯកឧត្តម វង សូត មានប្រសាសន៍ទៀតថា ការបំពេញមុខងារទាំងបីរបស់រដ្ឋសភា គឺរដ្ឋសភាមានតួនាទីសំខាន់ៗចំនួនបីដែលពាក់ព័ន្ធនឹងមុខងារនីតិកម្ម គឺទី១) ការកសាងច្បាប់ ទី២) ការតាមដានការអនុវត្តច្បាប់ និងទី៣) ភាពជាតំណាងប្រជាពលរដ្ឋ។ នៅក្នុងការអនុវត្តមុខងារ នីតិកម្ម រដ្ឋសភាបានអនុម័តច្បាប់ចាំបាច់ ដើម្បីធនាការដល់ការដឹកនាំគ្រប់គ្របគ្រងប្រទេស និងការធ្វើ សមាហរណកម្មកម្ពុជាទៅក្នុងតំបន់និងពិភពលោកនៅលើគ្រប់វិស័យ។

ឯកឧត្តម បញ្ជាក់ថា រាល់សេចក្តីសម្រេចចិត្តក្នុងការកសាងច្បាប់របស់រដ្ឋសភា គឺតែងតែផ្តើមចេញពីឆន្ទៈ និងសេចក្តី ប្រាថ្នារបស់ប្រជាពលរដ្ឋ ក៏ដូចជាផ្តើមចេញពីផលប្រយោជន៍ និងតម្រូវការអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តម បញ្ជាក់ទៀតថា អស់រយៈពេលពេញមួយឆ្នាំមកនេះ រដ្ឋសភានីតិកាលទី៧ បានចេញផ្សាយនូវឯកសារគតិយុត្តជាច្រើន ដើម្បីជំរុញអនុវត្តជាក់ស្តែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម វង សូត លើកឡើងថា តាមអនុសាសន៍របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកទឹកចិត្ត និងជំរុញការអភិវឌ្ឍស្ថាប័នរដ្ឋ សភាឱ្យទៅជារដ្ឋសភាឌីថល ដូចគ្នានឹង យុទ្ធសាស្ត្របញ្ចកោណ​របស់រាជរដ្ឋាភិបាលផងដែរ។ សម្រាប់ការប្រែក្លាយស្ថាប័នរដ្ឋសភា ជារដ្ឋសភាឌីជីថល គឺដើម្បីចាប់ដៃនិងរួមសហការជាមួយរាជរដ្ឋាភិ បាលនៅក្នុងការបម្រើ​ប្រជាពលរដ្ឋ​ឱ្យកាន់តែប្រសើរឡើង ឆ្លើយតបនឹងការទុកចិត្តរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត និងធ្វើយ៉ាងណារក្សាបាននូវសុខសន្តិភាព និងពន្លឿនការអភិវឌ្ឍប្រទេសជាតិ លើកកម្ពស់ ជីវភាពពលរដ្ឋ ស្របតាមទិសដៅអភិវឌ្ឍន៍នៅក្នុងឆ្នាំ២០៣០ ទៅជាប្រទេសមានចំណូល​មធ្យមកម្រិត ខ្ពស់ និងឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។

នាឱកាសនោះ ឯកឧត្តម ថ្លែងថា ដើម្បីឆ្លើយតបនឹងការប្រែក្លាយជារដ្ឋសភាឌីជថល សម្តេចរដ្ឋធិបតី លើកទឹកចិត្ត គាំទ្រការធ្វើ កំណែទម្រង់ស្ថាប័ន ផ្តោតលើការកសាងពង្រឹងសមត្ថភាព​មន្ត្រីអគ្គលេខាធិការដ្ឋាន​រដ្ឋសភា ដែលជា សេនាធិការរបស់រដ្ឋសភា និងការបំពាក់សម្ភារៈបច្ចេកទេស​លើការងាររដ្ឋបាល។

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        9
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        222
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm