វៀតណាម​ព​ន្លឿ​ន​កម្មវិធី​ចាក់​វ៉ាក់សាំង​ការពារ​វីរុស COVID-19

2021/09/14 06:22:28 pm        350

​វៀតណាម៖ រដ្ឋាភិបាល​បាន​និយាយ​ថា ប្រទេស​វៀតណាម​កំពុង​ព​ន្លឿ​ន​កម្មវិធី​ចាក់​វ៉ាក់សាំងរបស់ខ្លួន​ ខណៈ​ដែល​ប្រទេស​ព្យាយាម​បន្ធូរបន្ថយ​វិធានការ​រឹតត្បិត ​ការ​រាំង​ខ្ទប់ដោយសារ​វីរុស​ឆ្លង ​COVID-19 នៅ​ក្នុង​ទីក្រុង​ធំ​ៗ​នៅ​ចុងខែ​កញ្ញា​នេះ​។ នៅ​រដ្ឋធានី​ហាណូយ​ដែល​ស្ថិត​ក្រោម​បទបញ្ជា​បិទ​ខ្ទប់​ប្រទេស​ចាប់​តាំងពី​ខែ​កក្កដា បុគ្គលិក​សុខាភិបាល​កំពុង​ធ្វើ​ការ​រហូតដល់​យប់ ដើម្បី​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩។

យោង​តាម​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ទីក្រុង​នេះ​បាន​ផ្តល់​វ៉ាក់សាំង​ចំនួន​ ៥.៥​លាន​ដូ​ស​ចាប់​តាំង​ពី​ខែ​មីនា នៅ​ពេល​ដែល​ប្រទេស​វៀតណាម​ចាប់ផ្តើម​កម្មវិធី​ចាក់​វ៉ាក់សាំង​។ អត្រា​នៃ​ការ​ចាក់​វ៉ា​ក់សាំង​បង្ការ​វីរុស​រួម​ទាំង​អស់ ​របស់​ប្រទេស​វៀតណាម​នៅ​តែ​មាន​កម្រិត​ទាប​គឺ​មានត្រឹមតែ ២៨% ​ប៉ុណ្ណោះ​ក្នុងចំណោម​ប្រជាជន ៩៨​លាន​នាក់ ហើយ​មានតែ​ចំនួន ៤% ​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​ចំនួន​ពីរ​ដូ​ស​។ កង្វះខាត​ការ​ផ្គត់ផ្គង់​បាន​ធ្វើឱ្យ​ប្រទេស​វៀតណាម ពន្យារពេល​កម្មវិធី​ចាក់​វ៉ាក់សាំងរបស់ខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ខណៈ​វីរុស​បំប្លែង​ខ្លួន ​Delta នៃ​វីរុស COVID-19 បាន​ឆ្លង​រាលដាល​នៅក្នុង​ប្រទេស​។ នៅ​ទីក្រុង​ហូជីមិញ ជាទី​ក្រុង​ធំ​បំផុត និង​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ពី​ការ​ផ្ទុះឡើង​វីរុស ​COVID-19 មនុស្ស​ពេញ​វ័យ​ជាង​ ៩៥% ​បានចាក់​វ៉ាក់សាំង​លើកដំបូង​។

ទោះ​យ៉ាង​ណា​មនុស្ស​ជាច្រើន​ត្រូវ​រង់ចាំ​លើក​ទី​២ ទោះបីជាពេលវេលា​សម្រាប់​ពួកគេ​ចាក់​វ៉ាក់សាំង​ត្រូវ​កន្លង​ហួស​ក៏ដោយ​។ បច្ចុប្បន្ន​​ប្រទេស​នេះ​កំពុង​ប្រើប្រាស់​វ៉ាក់សាំង AstraZeneca, Pfizer, Moderna និង Vero Cell។ ប្រទេស​វៀតណាម​បាន​កត់ត្រា​អ្នក​ឆ្លង​ថ្មី​នៃ​វីរុស​ Covid-19 ចំនួន​ ១១.១៧២​នាក់​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ចន្ទ ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ប្រទេស​នេះ​កើន​ឡើង​ដល់ ៦២៤.៥៤៧​នាក់ និង​អ្នក​ស្លាប់​សរុប​ចំនួន ១៥.៦៦០​នាក់បន្ទាប់ពី​បាន​កត់ត្រា​ឣ្នក ស្លាប់​ថ្មី​ចំនួន ២៨៩​នាក់៕

អត្ថបទ៖ ប៊ុន ថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        158
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        197
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm