អ៊ុយក្រែន ពង្រឹងកម្លាំងការពារខ្លួននៅភាគខាងកើត ខណៈបន្តប្រយុទ្ធនៅតំបន់ Kursk របស់រុស្ស៊ី

2024/08/22 04:55:24 pm        181

ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃពុធ (២១ សីហា) ថា កងកម្លាំងអ៊ុយក្រែន បានបង្កើនការពង្រឹងទប់ទល់នឹងកងទ័ពទីក្រុងមូស្គូ នៅលើសមរភូមិក្នុងតំបន់ ផុករ៉ូវស្ក៍ (Pokrovsk) ភាគខាងកើតរបស់អ៊ុយក្រែន ខណៈនៅតែបន្តការប្រយុទ្ធក៏ខ្លាំងក្លានៅលើតំបន់ ឃើស (Kursk) តាមព្រំដែនរបស់រុស្ស៊ី។

ក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក Zelenskiy បានជំរុញបណ្ដាដៃគូរបស់ទីក្រុងគីវ ឱ្យរក្សាកាលវិភាគដែលបានព្រមព្រៀងសម្រាប់ការផ្គត់ផ្គង់អាវុធដល់យោធាអ៊ុយក្រែន ដោយបន្ថែមថា ការវាយប្រហារដែលខ្លួនបានចាប់ផ្តើមលើតំបន់ Kursk របស់រុស្ស៊ី កាលពីថ្ងៃទី០៦ ខែសីហា កំពុងតែបន្ត ហើយកងកម្លាំងរបស់លោកបានគ្រប់គ្រងតំបន់មួយចំនួន ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។

អ៊ុយក្រែន បានលើកឡើងកាលពីថ្ងៃពុធថា ខ្លួនបានបំផ្លាញស្ពានបណ្ដែតរបស់រុស្ស៊ី ជាមួយនឹងអាវុធដែលផលិតដោយសហរដ្ឋអាមេរិក ដើម្បីការពារការវាយលុករបស់ខ្លួនចូលទៅក្នុងតំបន់ Kursk ខណៈដែលទីក្រុងមូស្គូនិយាយថា កងកម្លាំងរបស់ខ្លួនបានបញ្ឈប់ការវាយរុលរបស់ទីក្រុងគីវនៅទីនោះ និងបន្តមានប្រៀបនៅភាគខាងកើតអ៊ុយក្រែន។

ក្រសួងការបរទេសអ៊ុយក្រែននិយាយថា ទីក្រុងគីវ វាយដណ្ដើមបានទឹកដីកាន់តែធំនៅក្នុងតំបន់ Kursk ជាងទឹកដីដែលទីក្រុងមូស្គូ ដណ្ដើមបាននៅអ៊ុយក្រែនក្នុងឆ្នាំនេះ។ រុស្ស៊ី បានហៅការវាយលុកនេះថាជាការបង្កើនភាពតានតឹង ដោយក្រសួងការពារជាតិទីក្រុងមូស្គូនិយាយថា កងកម្លាំងខ្លួនបានកាន់កាប់តំបន់តាំងលំនៅ ហ្សេឡានេ (Zhelanne) ដែលស្ថិតនៅចម្ងាយតិចជាង ២០គីឡូម៉ែត្រ ទៅភាគខាងកើតនៃមជ្ឈមណ្ឌលដឹកជញ្ជូនតំបន់ Pokrovsk របស់អ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        4
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        92
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm