សម្តេចធិបតី៖ បើកម្ពុជាគ្មានសន្តិភាពទេនាពេលនេះព្រលឹងដូនតាខ្មែរក៏មិនទាន់មាន​ឱកាសបាន​មក​ជួបជុំគ្នាវិញដែរ

2024/08/22 05:06:50 pm        214

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថាប្រសិនបើកម្ពុជាមិនមាននូវ​សុខ​សន្តិភាព ពេញលេញនាពេលបច្ចុប្បន្នទេ កម្ពុជាក៏មិនទាន់​មាន​ឱកាស​នាំ​មក​នូវ​ព្រលឹង​ដូនតាខ្មែរ​ជា​បន្ត​បន្តាប់​មកប្រទេសរបស់ខ្លួនវិញដែរ បន្ទាប់ពីបែកបាក់ដោយសារសង្រ្គាមនោះ។

ថ្លែងនៅក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនកម្ពុជាវិញ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ​២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រសិន​បើ​កម្ពុជា​មិន​មាន​សង្គ្រាម​ស៊ីវិល​ទេ​នោះ ក៏គ្មានជនមានឱកាសណាអាចលួចសម្បត្តិ​វប្បធម៌​ជាតិ​របស់​កម្ពុជា​ទៅ​លក់​ឲ្យ​ប្រទេស​ផ្សេង​បាន​ដែរ ដូច្នេះ សម្តេចបានចាត់ទុកថា ការទទួលបានវត្ថុបុរាណ​ខ្មែរមក​វិញ​ជា​បន្ត​បន្ទាប់​នា​ពេល​នេះ គឺជាការជួបជុំនៃដួងព្រលឹងដូនតាខ្មែរ ដែលបានបន្សល់ទុកឱ្យកូនចៅខ្មែរ ក្រោយពី​កម្ពុជា​បានរួ​ចផុតពីភ្លើងសង្គ្រាម និងនាំ​ឲ្យ​ប្រទេស​មាន​សុខសន្តិភាព​ពេញ​លេញ​នា​ពេល​បច្ចុប្បន្ន​នេះ​។​

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបន្ថែមទៀតផងដែរថា កត្តាសន្តិភាពមិនមែនតែមនុស្សធម្មតា ត្រូវ​ការ​តែប៉ុណ្ណោះទេ សូម្បីតែគ្រូសារអាទិទេពក៏ត្រូវការដែរដើម្បីស្វែងរកឱកាសបានជួបជុំគ្នាវិញ ហើយ​បើសព្វថ្ងៃ បើកម្ពុជាមិនមាននូវសុខសន្តិភាពទេ បណ្តាប្រទេស​ជា​មិត្ត​ក៏​គេមិ​ន​បាន​ប្រគល់​នូវ​វត្ថុ​បុរណ និងព្រលឹងដូនតាខ្មែរយើងឲ្យ មកប្រទេសកម្ពុជាវិញដែរ ដូច្នេះហើយ​យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​ថែរក្សា ការពារនូវសុខសន្តិភាពនេះឲ្យខាងតែបានបើទោះបីជាតម្លៃណាក៏ដោយ។

នៅក្នុងឱកាសក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនកម្ពុជាវិញនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក៏ លើកឡើងផងដែរថា ក្នុង​នាម​ប្រជាជន​កម្ពុជា​ទាំង​មូល​សម្តេច​ពិត​ជា​មានមោទនភាព និងសេចក្តីរំភើបរីករាយឥតឧបមា ជាមួយនឹងការអបអរ​សាទរ​អស់​ពី​ដួង​ចិត្ត ចំពោះការវិលត្រឡប់មកវិញនូវរតនសម្បត្តិវប្បធម៌ដែលជាព្រលឹងដូនតាខ្មែរ និង​ជា​អត្ត​សញ្ញាណ​ជាតិ ក្រោមម្លប់នៃសុខសន្តិភាពនាថ្ងៃនេះផងដែរ ហើយជាមួយគ្នានោះសម្តេចធិបតី ក៏​បាន​បង្ហើប​ឲ្យដឹងផងដែរថា នាពេលនេះក្រ សួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា​ក៏​បាន​កំពុង​ខិតខំ​សម្របសម្រួល​នាំមកនូវវត្ថុបបុរណាខ្មែរ ដែលត្រូវបានចោរលួយយកទៅលក់ ឲ្យបរទេសចំនួន ៧៦​​ទៀ​តនាំមកប្រទេសកម្ពុជាវិញនាពេលឆាប់ៗខាងមុខនេះផងដែរ។

សម្តេចធិបតី ក៏បានឲ្យដឹងផងដែរថា រហូតមកដល់ពេលនេះកម្ពុជាបាននាំយកនូវវត្ថុបុរាណ ដែល ជា​ដួងព្រលឹងដូនតាខ្មែរមកមាតុប្រទេសវិញចំនួនជាងមួយពាន់រូបហើយ ពីប្រទេសចំនួន១៥ ដោយ​ក្នុង​នោះពីប្រទេសបារាំង អាមេរិក កាណាដា អូស្រ្តាលី ជប៉ុន ថៃ និងប្រទេស​មួយ​ចំនួន​ទៀត​៕ អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm