ភ្នំពេញ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅសាលប្រជុំ គ.ជ.គ.ម. នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល១ឆ្នាំ លើវិស័យការងារគ្រប់គ្រងគ្រោះមហន្តរាយ។
កិច្ចប្រជុំនាពេលនេះ មានការចូលរួមពី ឯកឧត្តមអនុប្រធាន ឯកឧត្តម អគ្គលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង, ទីប្រឹក្សា , ព្រមទាំងលោក លោកស្រីជា ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រី គ.ជ.គ.ម.។






