UN៖ រថយន្តដឹកជំនួយ បានឆ្លងកាត់ចូលក្នុងប្រទេសស៊ូដង់ តាមច្រកព្រំដែន Adre

2024/08/22 08:04:16 pm        818

អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា រថយន្តដឹកជំនួយជាងដប់គ្រឿង មកពីទីភ្នាក់ងារផ្តល់ជំនួយ បានឆ្លងកាត់ចូលប្រទេសស៊ូដង់ពីច្រកព្រំដែន Adre ជាមួយប្រទេសឆាដ ដើម្បីនាំយកសម្ភារៈជំនួយសង្គ្រោះទៅកាន់តំបន់នានានៅទីក្រុង Darfur ដែលត្រូវបានគំរាមកំហែងដោយគ្រោះទុរ្ភិក្ស។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងញូវយ៉កថា កម្មវិធីស្បៀងអាហារពិភពលោក និយាយថា រថយន្តរបស់ពួកគេ បានដឹកជំនួយរួមមានទាំង ប្រេងឆា និងអង្ករ ដែលនឹងផ្តល់ប្រយោជន៍ដល់ប្រជាជនប្រហែល ១៣.០០០នាក់ កំពុងប្រឈមទៅនឹងគ្រោះទុរ្ភិក្សនៅក្នុងតំបន់ Kereneik នៅរដ្ឋ West Darfur ។

សម្រាប់ផ្នែករបស់ខ្លួន អង្គការទេសន្តប្រវេសន៍អន្តរជាតិ បាននិយាយថា សម្ភារៈជំនួយសំខាន់ៗដែលដឹកជញ្ជូនទៅប្រទេសស៊ូដង់ នឹងគាំទ្រដល់មនុស្សជាង ១២.០០០ នាក់ដែលត្រូវការជំនួយ។

ក្រុមប្រឹក្សាអធិបតេយ្យរបស់ប្រទេសស៊ូដង់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ខ្លួននឹងអនុញ្ញាតឱ្យប្រើប្រាស់ច្រកឆ្លងកាត់ព្រំដែន Adre ជាមួយប្រទេសឆាដ សម្រាប់រយៈពេល៣ខែ ជាចំណាត់ការដែលរង់ចាំជាយូរមកហើយដោយទីភ្នាក់ងារផ្តល់ជំនួយ។

អង្គការឃ្លាំមើលពិភពលោកបាននិយាយថា មនុស្សជាង៦លាននាក់ ប្រឈមមុខទៅនឹងអសន្តិសុខស្បៀងនៅទូទាំងទីក្រុង Darfur ដែលភាគច្រើនត្រូវបានគ្រប់គ្រងដោយកងកម្លាំងគាំទ្ររហ័ស (RSF) ជាគូប្រជែងរបស់កងទ័ពនៅក្នុងសង្គ្រាមរយៈពេល១៦ខែ ហើយគ្រោះទុរ្ភិក្សបានកើតមាននៅក្នុងជំរំ Zamzam នៃរដ្ឋ North Darfur ។

រដ្ឋាភិបាលសម្ព័ន្ធមិត្តកងទ័ព បានរារាំងការផ្តល់ជំនួយកាលពីខែកុម្ភៈ តាមរយៈច្រកឆ្លងកាត់ Adre ចូលទៅក្នុងទឹកដីដែលគ្រប់គ្រងដោយកងកម្លាំងគាំទ្ររហ័ស(RSF) ដោយចោទប្រកាន់ថា វាត្រូវបានប្រើប្រាស់សម្រាប់ការដឹកជញ្ជូនអាវុធ។

អ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានរកឃើញកាលពីដើមឆ្នាំនេះថា ការចោទប្រកាន់ថាកងកម្លាំងគាំទ្ររហ័ស(RSF) បានទទួលការដឹកជញ្ជូនអាវុធពីប្រទេសអារ៉ាប់រួមតាមរយៈប្រទេសឆាដ គឺគួរឱ្យជឿជាក់បាន។ ប៉ុន្តែប្រទេសអារ៉ាប់រួម និងកងកម្លាំងគាំទ្ររហ័ស បដិសេធរឿងនេះ។


អត្ថបទដែលទាក់ទង

មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm        11
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        27
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm