ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ជំរុញចុះបញ្ជីដីធ្លីនៅខេត្តប៉ៃលិនឲ្យចប់ និងអភិវឌ្ឍន៍ឲ្យកាន់តែមានសក្ដានុពល

2024/08/22 08:10:58 pm        892

ប៉ៃលិន៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញដល់មន្ត្រីសុរិយោដីខេត្តប៉ៃលិន សហការជាមួយអាជ្ញាធរខេត្តត្រូវពន្លឿននូវការវាស់វែងចុះបញ្ជីដីធ្លី ឲ្យចប់តាមផែនការ និងបន្តចូលរួមអភិវឌ្ឍន៍ខេត្តមួយនេះ ឲ្យកាន់តែមានសក្តានុពលខ្ពស់ ។

ក្នុងកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ខេត្តប៉ៃលិន គឺជាខេត្តមួយដែល​តូច​ច្រឡឹង ប៉ុន្តែអាចមានសក្តានុពលខ្ពស់ ដូច្នេះទាំងអស់គ្នា គួរតែរួមគ្នាគិតពិចារណាថាតើកិច្ចការណា ដែលចាំបាច់គួរធ្វើ លើវិស័យទទួលខុសត្រូវរបស់ខ្លួន ដើម្បីជួយដល់គណៈអភិបាលខេត្តប៉ៃលិន ក្នុងការដឹកនាំខេត្តនេះ ឲ្យបានរីកចម្រើនតទៅមុខទៀត ។

ឯកឧត្តមបន្តថា គ្មានពេលវេលាណា ដែលល្អជាងពេលនេះទៀតទេ ក្នុងប្រវត្តិសាស្រ្ត​ប្រទេសកម្ពុជា​ក្នុងរយៈពេល ៥០០ឆ្នាំមកនេះ គឺជាពេលវេលា ដែលប្រទេសជាតិមានសុខសន្តិភាពពេញបរិបូណ៌ ដែលផ្ដល់ឱកាសឲ្យយើងអាចរៀបចំស្រុកទេស ឱ្យបានល្អប្រសើរ ហើយសន្តិភាពនេះ នឹងនៅស្ថិតស្ថេរជាមួយយើងទាំងអស់គ្នាជារៀងដរាប ។

ជាមួយនេះ ឯកឧត្តម សាយ សំអាល់ បានស្នើឱ្យថ្នាក់ខេត្ត ស្រុក ឃុំ និងមន្ទីរជុំវិញខេត្តមាន​ការ​ឯកភាពគ្នា ដោយចាត់ទុកការងារចុះបញ្ជីដីធ្លីជាកិច្ចការងាររបស់ខ្លួន ពីព្រោះប្រសិនបើមានកិច្ច​សហការពីគ្រប់ភាគីពាក់ព័ន្ធ រួមនឹងអាជ្ញាធរដែនដីផងនោះ នឹងជំរុញឲ្យការងារចុះបញ្ជីដីធ្លី​ក្នុង​ខេត្តប៉ៃលិន ប្រព្រឹត្តទៅដោយរលូន និងបញ្ចប់ដោយជោគជ័យ តាមការគ្រោងទុក ហើយនិងងាយស្រួលក្នុងការរៀបចំខេត្ត ឱ្យបានល្អប្រសើរ ដោយខេត្តប៉ៃលិន ជាតំបន់ពាណិជ្ជកម្ម ដែលមានសក្តានុពលមួយដ៏ធំ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងរយៈពេលមួយឆ្នាំមកនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធានាបាននូវនិរន្តរភាពការងារ និងដំណើរការស្ថាប័ន គ្រប់គ្រងស្មារតី និងសតិអារម្មណ៍របស់មន្ត្រី ជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុងក្រសួង កសាងបាននូវជំនឿ និង​ទំនុកចិត្តលើរាជរដ្ឋាភិបាលជាអ្នកបន្តវេន​ ហើយទាំងនេះបានក្លាយជាមូលដ្ឋានគ្រឹះ ក្នុងការឈាន​ទៅបន្តការដោះស្រាយភាពចម្រូងចម្រាស់ នៅក្នុងសង្គមជាតិ លើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា គិតចាប់ពីការអនុវត្តរហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ការចុះបញ្ជីដីធ្លីនៅខេត្តប៉ៃលិន ទទួលបានលទ្ធផលដូចជា បានវាស់វែង​ដីធ្លី​ចំនួនជាង ៤ម៉ឺនក្បាលដី, ប្រមូលទិន្នន័យបានជាង ៣៦ ០០០ក្បាលដី, គូសក្បាលដីបានជាង ៤ម៉ឺនក្បាលដី​ បិទផ្សាយបញ្ចប់បានជាង ២ម៉ឺនក្បាលដី ចេញប័ណ្ណបានជាង ១៤ ០០០ក្បាលដី និងចែកបណ្ណបានជាង ១ម៉ឺនក្បាលដី ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        195
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        173
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm