សហរដ្ឋអាមេរិក បានចោទប្រកាន់អ្នកប្រឆាំងចិន ពីបទធ្វើចារកម្មឲ្យទីក្រុងប៉េកាំង

2024/08/22 09:50:15 pm        31

រដ្ឋអាជ្ញាអាមេរិក បានចោទប្រកាន់ពីបទឧក្រិដ្ឋប្រឆាំងនឹងអ្នកប្រឆាំងជនជាតិចិនម្នាក់ ដែលរស់នៅក្នុងសហរដ្ឋអាមេរិក ដោយចោទប្រកាន់គាត់ថា ជាភ្នាក់ងារនៃសេវាស៊ើបការណ៍សម្ងាត់របស់ទីក្រុងប៉េកាំង។

ក្រសួងយុត្តិធម៌អាមេរិក (DOJ) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Yuanjun Tang មានអាយុ ៦៧ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ នៅទីក្រុងញូវយ៉ក។

លោក ត្រូវបានគេចោទប្រកាន់ថា បានតាមស៊ើបយកការណ៍លើក្រុមសកម្មជនប្រជាធិបតេយ្យ និងអ្នកប្រឆាំងចិន ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

លោក Tang បច្ចុប្បន្នជាពលរដ្ឋអាមេរិក ក៏ត្រូវបានចោទប្រកាន់ថា បានធ្វើរបាយការណ៍មិនពិតទៅឲ្យFBIដែរ។ សារព័ត៌មាន BBC មិនអាចទាក់ទងមេធាវីរបស់លោក Tang បាន ភ្លាមៗទេ។

នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ ក្រសួងយុត្តិធម៌ បាននិយាយថា លោក Tang «ត្រូវបានចោទប្រកាន់ ដោយពាក្យបណ្តឹងព្រហ្មទណ្ឌពីបទប្រព្រឹត្ត និងសមគំនិតក្នុងសកម្មភាព នៅសហរដ្ឋអាមេរិកជាភ្នាក់ងារដែលមិនបានចុះបញ្ជីរបស់សាធារណរដ្ឋប្រជាមានិតចិន (PRC) និងធ្វើរបាយការណ៍មិនពិតទៅឲ្យFBI» ។

ក្រសួង ក៏បានចោទប្រកាន់ថា រវាងឆ្នាំ ២០១៨ និង ២០២៣ លោកបានដើរតួជាភ្នាក់ងាររបស់ប្រទេសចិនតាមបញ្ជារបស់ក្រសួងសន្តិសុខរដ្ឋរបស់ប្រទេសនេះ (MSS) ដែលជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ស៊ីវិលសំខាន់របស់ប្រទេសចិន។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        104
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        142
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        125

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm