ក្រុមជនល្មើសដែលធ្វើសកម្មភាពចូលលួច ប្លន់ប្រាក់ពីអាជីវករផ្ទេរប្រាក់ នៅតាមបណ្តារាជធានី-ខេត្ត ជាច្រើនលើក ត្រូវបានកម្លាំងអាវុធហត្ថកណ្ដាល ស្រាវជ្រាវបង្ក្រាបបានហើយ​

2024/08/22 09:54:34 pm        845

កណ្តាល៖ អនុវត្តភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ និងតាមប្រសាសន៍ដឹកនាំ ព្រមទាំងមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលបានយកចិត្តទុកដាក់ខ្ពស់ ហើយតែងតែដាស់តឿនក្រើនរម្លឹកដល់មេបញ្ជាការគ្រប់កងឯកភាព​ឲ្យ​យកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទ​នៅក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ឃាតកម្ម ក្មេងទំនើងជាដើម និងជួយសង្ក្រោះជនរងគ្រោះ។ ពិសេសអនុវត្តន៍តាមទិសស្លោករបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស «ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប» ។

ជាក់ស្តែងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ក្រុមជនល្មើសបានធ្វើសកម្មភាពប្លន់ផ្ទះវីង នៅចំណុច​ភូមិក្រោលគោ ឃុំសបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល បានប្រាក់ប្រហែល ១០លានរៀល។ ក្រោយពីបានទទួលពាក្យរបស់ជនរងគ្រោះ កម្លាំងជំនាញកងរាជអាវុធហត្ថ​ខេត្តកណ្តាល និងមូលដ្ឋាលកងរាជអាវុធហត្ថស្រុកមុខកំពូល ក្រោមការដឹកនាំចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ​កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និង​មូលដ្ឋាលកងរាជអាវុធហត្ថស្រុកមុខកំពូល ដឹកនាំចុះផ្ទាល់ដោយលោកមេបញ្ជាការរង ទូច អុីណាន បានធ្វើការស្រាវជ្រាវស៊ើបអង្កេតយ៉ាងហ្មត់ចត់ គ្រប់ជ្រុងជ្រោយ ជាបន្តបន្ទាប់ រហូតកំណត់បានមុខ​សញ្ញាជនល្មើស ដែលបានទៅជួបជុំគ្នានៅខេត្តប៉ៃលិន នាថ្ងៃទី០៩-១០-១១ ខែសីហា ឆ្នាំ២០២៤ ដើម្បីរៀបចំផែនការធ្វើសកម្មភាពលួច ប្លន់ នៅទីនោះ។

នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ឆ្នាំ២០២៤ ដោយមានការដឹកនាំរួមសហការពីស្នងការដ្ឋាន​ស្រាវជ្រាវបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស, អាវុធហត្ថរាជធានីភ្នំពេញ និងកងរាជអាវុធហត្ថខេត្តប៉ៃលិន ជំនាញ អហ បានធ្វើការឃាត់ខ្លួនជនល្មើសចំនួន ០៨នាក់ (ស្រី ០៣នាក់) នៅចំណុចសណ្ឋាគារចំនួន ២ ស្ថិតនៅក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន៖

១-ឈ្មោះ វណ្ណៈ (ហៅចេះ) ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ (មានដីកាបង្គាប់ឲ្យចាប់ខ្លួន ករណីចូលរួមលួចប្រាក់ផ្ទះផ្តល់សេវាផ្ទេរប្រាក់វីង នៅស្រុកកៀនស្វាយ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤)។

២-ឈ្មោះ សំណាង ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ (មានសារធាតុញៀន មានដីកាបង្គាប់ឲ្យចាប់ខ្លួន ករណីចូលរួមលួចប្រាក់ផ្ទះផ្តល់សេវាផ្ទេរប្រាក់វីង នៅស្រុកកៀនស្វាយ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤)។

៣-ឈ្មោះ សំអឿន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិវែង សង្កាត់ពន់សាំង ខណ្ឌព្រែកព្នៅ (មានសារធាតុញៀន)។

៤-ឈ្មោះ វុទ្ធី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅខណ្ឌកំបូល រាជធានីភ្នំពេញ។

៥-ឈ្មោះ ភ័ក្ទ (ហៅរុំ) ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ (មានសារធាតុញៀន)។

៦-ឈ្មោះ ស្រីរ័ត្ន (ហៅអូន) ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់គោកឃ្លាំង រាជធានីភ្នំពេញ។

៧-ឈ្មោះ ស្រីល័ក្ខ (ហៅអូន) ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅសង្កាត់ផ្សារចាស់ រាជធានីភ្នំពេញ។

៨-ឈ្មោះ ចំរើន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ (មានសារធាតុញៀន)។

គួររម្លឹងផងដែរថា បក្ខពួកជនសង្ស័យទាំងនេះ ធ្លាប់ធ្វើសកម្មភាពនៅខេត្តកណ្ដាលចំនួន៣លើក មិនបានសម្រេច១លើក,កម្លាំងអាវុធហត្ថបង្ក្រាបបាន២លើក (ធ្វើសកម្មភាពបានសម្រេច១លើក ដោយ​ចូល​លួច​លុយ​ផ្ទះ​វេរ​លុយ​វី​ង​មួយកន្លែង ស្ថិតនៅ​ភូមិ ព្រែក​ស្វាយ​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ក្នុង​កញ្ជរ​ប្ដូរប្រាក់ អស់​ប្រមាណ ១២០០០$ នៅវេលា​ម៉ោង ១០ និ​១៦​នាទី ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ ២០២៤ រួច​គេចខ្លួន​។ ករណី​បន្លំ​លួច​នេះ ជនរងគ្រោះ ក៏បាន​ដាក់ពាក្យ​បណ្ដឹងមក​​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្ដាល​ផងដែរ ហើយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បន្ដ​ស្រាវជ្រាវ​តាម​ចាប់​ក្រុមចោរ​ទាំងនោះ បាន​បក្ខពួក​ម្នាក់ ដកហូត​វត្ថុ​តាំង មាន​រថយន្ដ​លុច​ស៊ី​ស​១​គ្រឿង ម៉ូតូ​ស្ក​ត់​ពីរ​១​គ្រឿង រួមទាំង​សម្ភារៈ​មួយចំនួនទៀត ដែល​ជនសង្ស័យ​លួចបាន​ពី​ជនរងគ្រោះ) ។

+ចាប់យកវត្ថុតាងពីក្រុមជនសង្ស័យមួយចំនួនរួមមានៈ

១-រថយន្ត ម៉ាក Toyota Prius ចំនួន ០២គ្រឿង

២-ម៉ូតូម៉ាក Honda dream C១២៥ ចំនួន ០៣គ្រឿង

៣-មួកសុវត្ថិភាពចំនួន ០៣

៤-ទូរស័ព្ទដៃចំនួន ១០គ្រឿង

៥-កាបូបស្បែកតូចធំចំនួន ០៩

៦-ថង់ក្រណាត់សម្រាប់ដាក់ប្រាក់លួចបានចំនួន ០២

៧-សំលៀកបំពាក់បុរសស្រ្តី សម្រាប់ផ្លាស់ប្តូរមុនពេលនិងក្រោយពេលធ្វើសកម្មភាពរួច មួយចំនួន

៨-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០៥

៩-ប័ណ្ណសម្គាស់ទោចក្រក្រយាន្តចំនួន ០២

១០-ប័ណ្ណបើកបរចំនួន ០២

១១-លោហៈធាតុពណ៌លឿង (ក្រវិល ០១គូ ចិញ្ចៀនពណ៌លឿងលាយសចំនួន ០២វង់)

១២-ប្រាក់រៀលមួយចំនួន

នៅចំពោះមុខជំនាញកងរាជអាវុធហត្ថ ក្រុមជនសង្ស័យទាំង ០៨នាក់ បានឆ្លើយសារភាពថា នៅក្នុងឆ្នាំ ២០២៤នេះ ក្រុមខ្លួនធ្លាប់បានធ្វើសកម្មភាពចំនួន ១៦លើក ៖

– នៅរាជធានីភ្នំពេញចំនួន ០៥លើក

– ខេត្តកណ្តាលចំនួន ០៣លើក

– ខេត្តតាកែវចំនួន ០២លើក

– ខេត្តកំពង់ឆ្នាំងចំនួន ០២លើក

– ខេត្តបាត់ដំបងចំនួន ០៣លើក

– ខេត្តកំពង់ស្ពឺចំនួន ០១លើក

– និងខេត្តប៉ៃលិន (រៀបចំផែនការ មិនបានសម្រេច ដោយយើងបង្ក្រាបបានមុនធ្វើសកម្មភាព)

ដោយឡែកមុនឆ្នាំ២០២៤ ពួកគេធ្វើសកម្មភាពស្ទើរគ្រប់រាជធានី-ខេត្ត បានសម្រេចជាច្រើនលើកទៀតផងដែរ។ ចុងក្រោយនេះ ពួកជនល្មើសបានជួបជុំគ្នានៅខេត្តប៉ៃលិន ថ្ងៃទី០៩-១០-១១ ខែសីហា ឆ្នាំ២០២៤ រៀបចំផែនការ ជិះមើលភូមិសាស្រ្ត ដើម្បីធ្វើសកម្មភាពបន្លំចូលលួចលុយនៅផ្ទះវេប្រាក់វីងចំនួនពីរទីតាំង ស្ថិតក្នុងទីរួមខេត្តប៉ៃលិន តែមិនទាន់បានធ្វើសកម្មភាពផងក៏ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបានជាបន្តបន្ទាប់។

តាមការស៊ើបអង្កេត ស្រាវជ្រាវយ៉ាងហ្មត់ចត់ទាំងយប់ទាំងថ្ងៃ ក្រុមនេះមុននឹងធ្វើសកម្មភាពម្តងៗ គឺមានអ្នកដើរមើលទីតាំងផ្ទះណាមានអំណោយផលល្អសម្រាប់ពួកគេធ្វើសកម្មភាព ហើយពួកគេប្រើរូបភាពបំភ័ន្តភ្នែកជនរងគ្រោះ និងសមត្ថកិច្ច ដោយមានអ្នកចាំមើលផ្លូវ មានម្នាក់ចូលទៅធ្វើជាទិញអីវ៉ាន់ឬដូរលុយ នាំនិយាយឲ្យជនរងគ្រោះភ្លេចខ្លួន ធ្វើយ៉ាងណាឃ្លាតឆ្ងាយពីកន្លែងទុកប្រាក់ បើឃើញមានឱកាសល្អទើបឲ្យម្នាក់ទៀតចូលយកកាបូបប្រាក់តែម្តង រួចមានម្នាក់អង្គុយលើម៉ូតូរង់ចាំដឹករត់គេចខ្លួន លុះដល់កន្លែងស្ងាត់ទើបឲ្យជនល្មើស (អ្នកចូលយកប្រាក់) និងជនល្មើស (អ្នកចូលទៅធ្វើជាទិញអីវ៉ាន់) ឡើងរថយន្ត ហើយអ្នកនៅក្នុងរថយន្តប្តូរមកជិះម៉ូតូម្តង រួចបំបែកផ្លូវគ្នារៀងៗខ្លួន។

បច្ចុប្បន្នជនល្មើសទាំងអស់បានចាត់ការតាមនីតិវិធីច្បាប់ចប់និងបានបញ្ជូនទៅដាក់ក្នុងពន្ធនាគាររួចរាល់។

គួរបញ្ជាក់ថា មុខសញ្ញាបក្ខពួកជនសង្ស័យនៅរត់គេចខ្លួន២ទៅ៣នាក់ទៀត ជាពិសេសស្ដ្រីម្នាក់ ដែលជាមេក្លោង ពេលធ្វើសកម្មភាពតែងតែចូលនិយាយ​ពន្យារពេល​យ៉ាង​យូរ ដើម្បីទុក​ឱកាស​ឱ្យបក្ខពួក​ចូលទៅ​ប្រមូល​ប្រាក់​ពី​បញ្ជរប្ដូរប្រាក់របស់បងប្អូន​អាជីវករវេរលុយប្ដូរប្រាក់។

  • ស្ដ្រីពាក់អាវឈូតពណ៌ក្រហមជាមេក្លោង កងរាជអាវុធហត្ថ កំណត់មុខសញ្ញាបានហើយ នឹងកំពុងស្វែងរកចាប់ខ្លួន

​មុខសញ្ញា​ស្ដ្រីម្នាក់មេក្លោងនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំណត់មុខសញ្ញាបានហើយ នឹងកំពុងស្វែងរកចាប់ខ្លួនផងដែរ។

សូមផ្ដាំផ្ញើដល់បងប្អូនអាជីវករផ្ដល់សេវាផ្ទេរប្រាក់ (វីង អុីម៉ានី…) សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសពេលមានមនុស្សច្រើនទៅទាក់ទងការងារផ្ទេរប្រាក់ឬទិញនេះនោះ ដូចបទពិសោធន៍ករណីខាងលើកើតច្រើនទីតាំង ច្រើនរាជធានី-ខេត្ត ! ។ បងប្អូនជនរងគ្រោះអាចមកដាក់ពាក្យបណ្ដឹងបន្ថែមនៅសាលាដំបូងខេត្តកណ្ដាលបានផងដែរ៕



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm