លោក Clinton ប្រឹងជួយលើកតម្កើងលោកស្រី Harris នៅសន្និបាតគណបក្សប្រជាធិបតេយ្យ

2024/08/22 10:29:28 pm        41


ទំនងជាគ្មានបុគ្គលណាម្នាក់ នៅឯសន្និបាតគណបក្សប្រជាធិបតេយ្យ នាសប្តាហ៍នេះ នឹងមានបទពិសោធន៍ច្រើន សម្រាប់ការថ្លែងសុន្ទរកថាក្នុងព្រឹត្តិការណ៍សំខាន់ៗជាងអតីតប្រធានាធិបតីអាមេរិក លោក Bill Clinton នោះទេ។ នៅពេលរូបលោកឡើងនិយាយលើវេទិកា កាលពីយប់ថ្ងៃពុធ (ទី២១ ខែសីហា) នៅ United Center របស់ទីក្រុង Chicago នោះនឹងកត់ត្រាសុន្ទរកថាលើកទី១២ របស់លោក នៅក្នុងព្រឹត្តិការណ៍ ៤ឆ្នាំម្ដងរបស់គណបក្ស ជាកំណត់ត្រាមួយដែលធ្វើឲ្យលោកទទួលបានរហស្សនាមថា «កំពូលអ្នកពន្យល់បកស្រាយដ៏ពូកែម្នាក់»។

សុន្ទរកថារបស់លោក Clinton ឆ្លុះបញ្ជាំងពីដំណើរនយោបាយរបស់លោក ដោយមានតាំងពីជាបុគ្គលដ៏លេចធ្លោ រហូតដល់មានឈ្មោះជាប្រធានាធិបតីដែលមានស្លាកស្នាមដោយរឿងអាស្រូវ និងចុងក្រោយក្លាយជារដ្ឋបុរសដ៏ចាស់ទុំមួយរូប។ នៅវ័យ ៧៨ឆ្នាំ លោកមានអាយុដំណាលគ្នានឹងលោក Donald Trump និងអាយុប្អូនលោក Joe Biden ៣ឆ្នាំ។ គោលនយោបាយនិយមកណ្ដាលរបស់លោក ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ បានផ្លាស់ប្តូរគណបក្សប្រជាធិបតេយ្យ ប៉ុន្តែបរិយាកាសវិវត្ត នាពេលបច្ចុប្បន្ននេះ និងចលនា #MeToo (ចលនាប្រឆាំងការរំលោភបំពានផ្លូវភេទ) បានធ្វើឲ្យកេរដំណែលរបស់លោកស្ថិតនៅក្នុងផ្លូវផ្សេង។

ទោះជាយ៉ាងនេះក្តី គណបក្សប្រជាធិបតេយ្យសង្ឃឹមថា សុន្ទរកថារបស់លោក Clinton នឹងជួយលើកតម្លៃរបស់អនុប្រធានាធិបតី លោកស្រី Kamala Harris ឲ្យកាន់តែខ្ពស់ ជាពិសេស ក្នុងចំណោមអ្នកបោះឆ្នោតស្បែកសវណ្ណៈកម្មករ ដែលចងចាំប្រធានាធិបតីទី៤២ ដោយក្តីស្រលាញ់។ ភាពប៉ិនប្រសប់របស់លោក Clinton ក្នុងការពន្យល់ពីបញ្ហាស្មុគស្មាញ ទោះបីជាសុភាសិតចាស់ថា «ប្រសិនបើអ្នកពន្យល់ អ្នកនឹងចាញ់” គឺជាទ្រព្យសម្បត្តិនយោបាយ។

គួរបញ្ជាក់ថា ដោយបានចូលរួមរាល់សន្និបាតរបស់គណបក្សប្រជាធិបតេយ្យ ចាប់តាំងពីឆ្នាំ១៩៧២ មក អាជីពនយោបាយរបស់លោក Clinton បានរួមបញ្ចូលនូវពេលវេលាគួរឲ្យកត់សម្គាល់ជាច្រើន ដូចជាសុន្ទរកថាការតែងតាំងដ៏វែងរបស់លោក ក្នុងឆ្នាំ១៩៨៨ ដែលត្រូវបានកាត់បន្ថយត្រឹមតែពាក្យថា «សូមមេត្តាចុះ! ពេលវេលារបស់អ្នកបានមកដល់ហើយ»។ 

លោកបានងើបឡើងពីភាពខុសឆ្គងនេះ បន្តឈ្នះតំណែងជាប្រធានាធិបតីនៅឆ្នាំ១៩៩២ ហើយបានថ្លែងសុន្ទរកថា ក្នុងសន្និបាត នៅឆ្នាំ១៩៩៦ និងឆ្នាំ២០០០។ ទោះបីជាមិនសូវសកម្ម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងប្រឈមជាមួយនឹងការទទួលស្វាគមន៍ដែលមិនសូវផ្ដល់ការសាទរ តាមរយៈវីដេអូក្នុងឆ្នាំ២០២០ ក៏ដោយ ក៏សុន្ទរកថាថ្ងៃទី២១ ខែសីហា របស់លោក Clinton នឹងក្លាយជាសុន្ទរកថាដ៏សំខាន់លើកដំបូងរបស់លោកក្នុងរយៈពេល ៤ឆ្នាំ ដែលផ្តល់ឲ្យរូបលោកនូវឱកាស ក្នុងការរៀបចំការនិយាយរឿងរ៉ាវ និងគាំទ្រ ចំពោះលោកស្រី Harris ម្តងទៀត៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        26
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        25
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        37

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm