សម្តេចប្រធានរដ្ឋសភា ជំរុញអគ្គលេខាធិការដ្ឋានរដ្ឋសភាបន្តលើកកម្ពស់អភិបាលកិច្ចល្អ កំណែទម្រង់ស៊ីជម្រៅ និងទំនើបកម្មស្ថាប័ន ដើម្បីតំណាងរាស្រ្តបម្រើពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់ និងរហ័សទាន់ពេលវេលា

2024/08/23 01:57:24 am        53

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលសម្រេចបាននៅក្នុងរយៈពេលមួយឆ្នាំមកនេះ ក្នុងការផ្តល់សេវារដ្ឋបាល​ និងបច្ចេកទេសជូនថ្នាក់ដឹកនាំ​ និងសមាជិកសមាជិការដ្ឋសភា ផ្តល់ឱកាស​ និងលទ្ធភាពជូនតំណាងរាស្រ្តទាំងអស់ បានបំពេញការងារប្រកបដោយប្រសិទ្ធភាព ទាន់ពេលវេលា ឆ្លើយតបនឹងតម្រូវការជាតិ និងប្រជាជនម្ចាស់ឆ្នោត។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃដូច្នះនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល១ឆ្នាំ នៃដើមនីតិកាលទី៧នេះ និងលើកទិសដៅបន្តរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នាព្រឹកថ្ងៃទី២២ ខែសីហា​ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។ 

សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវក្តីសោមនស្សរីករាយដោយកិច្ចប្រជុំថ្ងៃនេះធ្វើឡើងចំពេល១ឆ្នាំគត់ ដែលរដ្ឋសភានីតិកាលទី៧ បានចេញដំណើរនៅថ្ងៃទី២២ ខែសីហា​ ឆ្នាំ២០២៣។ នេះជារបត់ថ្មីមួយ ក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតនាខែកក្កដា​ឆ្នាំ២០២៣ មានពលរដ្ឋជាង៨៤% ចេញទៅបោះឆ្នោត នៅក្នុងនោះមានពលរដ្ឋជាង៨២% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសជាតិ។ ជោគជ័យគណបក្សប្រជាជនកម្ពុជា គឺបានមកពីការគាំទ្រយ៉ាងច្រើនលើសលប់របស់ប្រជាពលរដ្ឋ ដែលបានធ្វើឱ្យថ្នាក់ដឹកនាំ​ ពិសេស សម្តេចតេជោ ហ៊ុន សែន សម្រេចចិត្តផ្ទេរការដឹកនាំជូនឥស្សរជនជំនាន់ក្រោយគឺ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលពោរពេញដោយចំណេះដឹង ឈ្លាសវៃ និងប៉ិនប្រសប់ ធ្វើជានាយករដ្ឋមន្រ្តី។ ការផ្ទេរការដឹកនាំមកថ្នាក់ដឹកនាំជាយុវជនជំនាន់ក្រោយ គឺជាការផ្ទេរអំណាចមួយដោយសន្តិវិធី គ្មានហិង្សា គ្មានជម្លោះ គ្មានសង្រ្គាមក្នុងរយៈពេល ៥០០ ឆ្នាំ នៃប្រវត្តិសាស្រ្តកម្ពុជា។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានបំពេញបេសកកម្មជូនជាតិដោយភាពស្វាហាប់ មោះមុត ដូច្នេះរដ្ឋសភាក៏ត្រូវប្រឹងប្រែងឱ្យបានខ្លាំងក្លា ប្រកបដោយឆន្ទៈខ្ពស់ នៅក្នុងការបម្រើប្រជាពលរដ្ឋ​ និងប្រទេសជាតិផងដែរ។ នៅគ្រប់បេសកកម្ម​ និងការងាររបស់រដ្ឋសភា គឺយកពលរដ្ឋជាអាទិភាព។

អគ្គលេខាធិការដ្ឋានរដ្ឋសភា មានអង្គភាពចំណុះធំៗចំនួន៥ មានអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋាននីតិកម្ម​ និងស្រាវជ្រាវ អគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន​ និងគមនាគមន៍ និងអគ្គាធិការដ្ឋាន។ តាមរបាយការណ៍របស់ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេលមួយឆ្នាំដើមអាណត្តិទី៧នេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានផ្តល់សេវារដ្ឋបាល​ និងបច្ចេកទេស ជូនសមាជិកសមាជិកាលើគ្រប់វិស័យ ដើម្បីរដ្ឋសភាបំពេញមុខងារបម្រើប្រជាពលរដ្ឋទាំងក្នុង​ និងក្រៅប្រទេស។ 

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ការសម្រេចបានលទ្ធផលល្អប្រសើរក្នុងរយៈពេលមួយឆ្នាំ មិនត្រឹមជាការផ្តល់សេវាកម្មជូនរដ្ឋសភា​ និងតំណាងរាស្ត្រប៉ុណ្ណោះទេ ថែមទាំងបានផ្តល់នូវកាលានុវត្តភាព សម្រាប់អង្គភាពនីមួយៗបានសិក្សា ឈ្វេងយល់ និងរៀនសូត្រពីគ្នាទៅវិញទៅមក ព្រមទាំងបន្តចូលរួមអនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ ឱ្យកាន់តែស៊ីជម្រៅ និងទទួលបានលទ្ធផលជាក់ស្តែងបន្ថែមទៀត ក្នុងគោលដៅបម្រើផលប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន តាមរយៈការលើកកម្ពស់អភិបាលកិច្ច និងភាពជាអ្នកដឹកនាំល្អនៅគ្រប់លំដាប់ថ្នាក់។​ សម្តេចបានមានប្រសាសន៍បន្តថា លទ្ធផលសម្រេចបានទាំងអស់នេះ មិនមែនកើតឡើងដោយឯកឯងដោយគ្មានការដឹកនាំល្អ ស្មារតីជាក្រុម និងការចូលរួមពីមន្រ្តីទាំងអស់គ្នា ដែលបានចូលរួមយ៉ាងសកម្ម យកចិត្តទុកដាក់ដោយភាពទទួលខុសត្រូវខ្ពស់ និងគណនេយ្យភាពខ្ពស់ ក្នុងការអនុវត្តតួនាទីស្នូលរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងទាន់ពេលវេលាឡើយ។

សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា បើគ្មានការចូលរួមទេ ឬការចូលរួមមានតិចតួច មិនអាចសម្រេចអ្វីៗបានធំដុំនោះទេ ជាពិសេសក្នុងដំណើរការនៃកំណែទម្រង់។ ជាមួយគ្នានេះ សម្តេចបានលើកទឹកចិត្តនិងជំរុញដល់អគ្គលេខាធិការដ្ឋាន បន្តយកចិត្តទុកដាក់ ដើម្បីប្រើប្រាស់ឱ្យអស់សក្តានុពលរបស់ខ្លួន ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ ជាពិសេសធ្វើយ៉ាងណាឱ្យសម្រេចបានគោលនយោបាយគន្លឹះជាអាទិភាពរបស់រដ្ឋសភា ដែលសម្តេចបានដាក់ចេញកាលពីដើមអាណត្តិគឺ អភិបាលកិច្ចល្អ កំណែទម្រង់ស៊ីជម្រៅ និងសភាឌីជីថល​ ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        77
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        165
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm