កូរ៉េខាងជើង រិះគន់ការលក់ឧទ្ធម្ភាគចក្រប្រយុទ្ធរបស់អាមេរិក ឱ្យកូរ៉េខាងត្បូង ថាជាការបង្កហេតុ

2024/08/23 04:52:25 pm        156

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃសុក្រ (២៣ សីហា) នេះថា ក្រសួងការបរទេសកូរ៉េខាងជើង បានរិះគន់គម្រោងលក់ឧទ្ធម្ភាគចក្រប្រយុទ្ធ អាផាឈី (Apache) របស់សហរដ្ឋអាមេរិក ទៅឱ្យកូរ៉េខាងត្បូង ដោយសន្យាថានឹងចាត់វិធានការបន្ថែមទៀតដើម្បីពង្រឹងការការពារខ្លួន។

មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា ក្រសួងការបរទេសអាមេរិក បានអនុម័តការលក់ឧទ្ធម្ភាគចក្រ Apache និងជំនួយផ្នែកដឹកជញ្ជូនដែលពាក់ព័ន្ធដល់កូរ៉េខាងត្បូងក្នុងតម្លៃប្រមាណ ៣,៥ពាន់លានដុល្លារ។

មន្ត្រីជាន់ខ្ពស់ដែលមិនបញ្ចេញឈ្មោះទទួលបន្ទុកព័ត៌មានបរទេសនៅក្រសួងការបរទេសកូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ដោយរិះគន់ផែនការលក់នេះថាជាជំហានបង្កើនភាពតានតឹងកាន់តែខ្លាំងឡើង រួមជាមួយនឹងសមយុទ្ធយោធាប្រចាំឆ្នាំដែលកំពុងបន្តដោយសម្ព័ន្ធមិត្តទាំងពីរ។

មន្ត្រីរូបនេះបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា បង្កើនការប្រឈមមុខដាក់គ្នាផ្នែកយោធា «រំខានដល់តុល្យភាពយោធា ហើយបង្កើនគ្រោះថ្នាក់នៃជម្លោះថ្មី» នៅក្នុងតំបន់ដោយការផ្គត់ផ្គង់អាវុធដ៏គ្រោះថ្នាក់ដល់សម្ព័ន្ធមិត្តនានារបស់ខ្លួន។

សេចក្តីថ្លែងការណ៍បានបន្ថែមថា «ការរារាំងជាយុទ្ធសាស្ត្ររបស់ទីក្រុងព្យុងយ៉ាង នឹងត្រូវបានពង្រឹងបន្ថែមទៀតដើម្បីការពារសន្តិសុខ និងផលប្រយោជន៍ជាតិ និងសន្តិភាពក្នុងតំបន់» ដោយបានប្ដេជ្ញាថានឹងធ្វើសកម្មភាពយោធាជាបន្តបន្ទាប់ដើម្បីជំរុញការការពារខ្លួនរបស់កូរ៉េខាងជើង៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        8
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        14
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm