រាជរដ្ឋាភិបាលប្រកាសផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដដើម្បីលើកស្ទួយជីវភាពពលរដ្ឋ

2024/08/23 05:44:19 pm        277

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលនឹងផ្តល់ដី​សម្បទាន​សង្គមកិច្ចជូន ដល់បងប្អូនប្រជាពលរដ្ឋណាដែលខ្វះដីពិតប្រាកដ ដើម្បីជាការ​លើក​ស្ទួយ​ជីវភាពរបស់បងប្អូន និងដើម្បីផ្តល់ឱកាសឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមជួយការពារ និង​ថែ​រក្សា​ដីរដ្ឋ និងដីព្រៃពីការកាន់កាប់ និងទន្រ្ទានពីក្រុមខិលខូចជាដើម។

តាមរយៈសេចក្តីថ្លែងការណ៍ពិសេសមួយ ស្តីពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតកាលទី៧ នៃ​រដ្ឋសភា២២ សីហា ឆ្នាំ២០២៣-២២សីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីផ្តល់ដីសម្បទានសង្គមកិច្ចមួយទៀត ដែលឲ្យ​ឈ្មោះ​ថា«កម្មវិធីផ្តល់ ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព» ហើយក្រោយរាជ​រដ្ឋាភិបាល​ផ្តល់​ជូន​ហើយ រាជរដ្ឋាភិបាល នឹងជួយធ្វើការអភិវឌ្ឍនៅកន្លែងនោះផងដែរ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ជីវភាពរបស់បងប្អូនខ្មែរកាន់តែល្អប្រ សើរបន្ថែមទៀត​ស្រប​ទៅ​តាម​គោល​នយោបាយ​របស់​រា​ជរដ្ឋាភិបាលអាណត្តិទី៧នីតិកាលនៃរដ្ឋសភានេះ។

បើតាមសម្តេចធិបតី បានឲ្យឡើងទៀតថា តាមរយៈនៃការផ្តល់ដីសម្បទានសង្គមកិច្ចនេះ​គឺ​រាជរដ្ឋាភិបាល​អាចពន្លត់បញ្ហាពីរក្នុងពេលតែមួយដោយទី១ពលរដ្ឋដែលខ្វះដីពិតប្រាកដ ដោយ​នឹង​ទទួលបានដីអាស្រ័យផលទាន់ពេលវេលា ខណៈកម្មវិធីនេះគឺជាការរៀបចំយន្តការថ្នាក់ជាតិ ដែល​មាននាយករដ្ឋមន្រ្តីធ្វើជាប្រធានដើម្បីធានានូវភាពត្រឹមត្រូវ សុក្រឹត្យភាព។ មួយវិញទៀតយន្តការនេះក៏ជាឱកាសរបស់រាជរដ្ឋាភិប្រើប្រាស់នៃការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ច​ការពារតំបន់ធម្មជាតិ និងដីរដ្ឋផ្សេងៗទៀត ដែលពួកគាត់តាំងទីលំនូវដ្ឋាននៅទីនោះផងដែរ។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា កម្មវិធីថ្មីនេះគឺជាការគិតគួរដល់ភូមិភាគឦសាន និង​តំបន់មួយចំនួនទៀតដែលមានការចាំបាច់នៅក្នុងការការពារនូវធនធានធម្មជាតិ ក៏ដូចជា​ការ​ជំរុញ​ការអភិវឌ្ឍនប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ហើយទាក់ទង​នឹង​កិច្ច​ការងារ​នេះ​ដែរ​រាជរដ្ឋាភិបាលនឹងចាប់ផ្តើមេរៀបំគោលការណ៍អនុវត្ត ដោយសង្ឈឹមថានឹ​ង​អនុវត្ត​នៅ​ក្នុង​ដំណាច់​ឆ្នាំ​២០២៤នេះតែម្តង៕ អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        64
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        57
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        234

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm