រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ផ្តល់​សក្ខីកម្ម​អំពី​ការ​ដក​ទ័ព​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

2021/09/14 08:08:16 pm        511

​អាមេរិក៖ រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក លោក Antony Blinken បាន​និយាយ​ការពាររដ្ឋបាល​លោក Joe Biden ដែល​ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំងចំពោះ​ការ​ដោះ​ស្រាយ​ការ​ដកទ័ព​អាមេរិក ​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅមុខ​​សភា​កាលពី​ថ្ងៃ​ចន្ទ​។

លោក Blinken ប្រឈមមុខ​នឹង​សមាជិកសភា​ដែល​ខឹង​នឹង​ការ​ឆ្លើយតប​របស់​រដ្ឋ​បាល ចំពោះ​ការ​ដួល​រលំ​យ៉ាង​ឆាប់រហ័ស​នៃ​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​ជាង​នេះ​ទៅ​ទៀត​ការ​ឆ្លើយ​តប​របស់​ក្រសួងការបរទេស ចំពោះ​អ្វី​ដែល​អះអាង​នូវ​លទ្ធផល​នៅ​ថ្ងៃ​ចុងក្រោយ នៃ​វត្តមាន​យោធា​អាមេរិក​នៅ​ទីនោះ​។ ក្រសួងការបរទេស​បាន​ទទួល​ការរិះគន់​យ៉ាង​ខ្លាំង​ពី​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ​ថា មិនបាន​ធ្វើ​ឱ្យ​គ្រប់គ្រាន់ និង​ធ្វើ​សកម្មភាព​មិនបាន​លឿន ដើម្បី​ទទួលយក​ពលរដ្ឋ​អាមេរិក​អ្នក​រស់​នៅ​ស្របច្បាប់ និង​ជនជាតិ​អា​ហ្វ​ហ្គា​នី​ដែល​មាន​ហា​នី​ភ័យ​ចេញពី​ប្រទេស បន្ទាប់ពី​ក្រុម​តា​លី​បង់​បាន​ចូល​កាន់កាប់​ទីក្រុង​កា​ប៊ុល​កាលពី​ថ្ងៃ​ទី​១៥ ខែ​សីហា​។

នៅ​ក្នុង​សុន្ទរកថានៅ​ចំពោះមុខ​គណៈកម្មាធិការ​កិច្ច​ការបរទេស​សភា លោក Blinken បាន​ព្យាយាម​បញ្ចៀស​ការ​ចោទ​ប្រកាន់​ពី​ការ​មិនបាន​ត្រៀមខ្លួន​ជាមុន ដោយ​និយាយ​ថា រដ្ឋបាល​លោក Biden បាន​ទទួល​កិច្ច​ព្រមព្រៀង​សន្តិភាព​អាមេរិក​-​តា​លី​បង់ ពី​ប្រធានាធិបតី​កាន់​តំណែង​មុន រួម​ជាមួយ​កម្មវិធី​ផ្តល់​ទិដ្ឋាការ​ដល់​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​បាន​ធ្វើ​ការ​ឱ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​។​ ​លោក Blinken និយាយ​នៅ​ក្នុង​សុន្ទរកថាដែល​រៀបចំ​ដោយ​ក្រសួងការបរទេសអាមេរិកថា ​ការវាយតម្លៃ​ទុទ្ទិដ្ឋិនិយម​បំផុត​ក៏​មិនបាន​ព្យាករណ៍​ថា ​កម្លាំង​រដ្ឋាភិបាល​នៅ​ទីក្រុង​កា​ប៊ុល​នឹង​ដួល​រលំ​ ខណៈ​ដែល​កងកម្លាំង​អាមេរិក​នៅ​តែ​មាន​។ លោក​បាន​និយាយ​ការពារ​កិច្ចប្រឹងប្រែង​ជម្លៀស ដោយ​និយាយ​ថា វាទ​ទួល​បាន​ជោគជ័យ ទោះបី​ជា​មាន​បញ្ហា​មួយ​ចំនួន​ដែល​មិន​អាច​ពុះពារ​បាន​ក៏ដោយ​៕

អត្ថបទ៖ ប៊ុន ថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        79
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        112
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm