អ្នកស្ម័គ្រចិត្តវ័យក្មេងមីយ៉ាន់ម៉ា ហ្វឹកហាត់យ៉ាងខ្លាំងនៅក្នុងព្រៃ ដើម្បីប្រយុទ្ធជាមួយរបបយោធា

2024/08/23 06:27:22 pm        108

ព្រៃឬស្សីក្រាស់មួយនៅព័ទ្ធជុំវិញទីតាំងហ្វឹកហាត់នៅភាគខាងកើតសហភាពមីយ៉ាន់ម៉ា ជាកន្លែងដែលក្រុមយុវជនជាង១០០នាក់ ភាគច្រើនស្ថិតក្នុងវ័យ២០ឆ្នាំ កំពុងធ្វើការហ្វឹកហាត់ផ្នែកយោធាយ៉ាងមុះមុត។

មានចាប់ពីអតីតមេចុងភៅ រហូតដល់អតីតអ្នកសារព័ត៌មាន អ្នកចម្រៀងរ៉េប កវីនិពន្ធ និងប្រជាជន មកពីគ្រប់មជ្ឈដ្ឋាន បានមកចូលរួមក្នុងចលនាតស៊ូដោយមានគោលដៅតែមួយគត់ គឺដើម្បីផ្តួលរំលំរបបយោធា។

សហភាពមីយ៉ាន់ម៉ា ដែលទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ ១៩៤៨ ត្រូវបានគ្រប់គ្រងដោយយោធាជាយូរមកហើយ។ រយៈពេលដ៏ខ្លីនៃការគ្រប់គ្រងស៊ីវិល បានបញ្ចប់ដោយការធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០២១ ដែលបានផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជី ជាអ្នកដែលបានទទួលរង្វាន់ណូបែល។

កងទ័ពរំដោះប្រជាជន Bamar (BPLA) ដឹកនាំដោយកវីនិពន្ធប្រឆាំងសង្រ្គាម លោក Maung Saungkha គឺជាកម្លាំងដ៏លេចធ្លោមួយនៅក្នុងចលនាតស៊ូរបស់សហភាពមីយ៉ាន់ម៉ា។ ដោយតំណាងឱ្យជនជាតិភាគតិច Bamar កងទ័ពរំដោះប្រជាជន Bamar (BPLA) ត្រូវបានបង្កើតឡើងក្នុងខែមេសា ឆ្នាំ២០២១ រយៈពេលពីរខែបន្ទាប់ពីកងទ័ព បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត ដើម្បីប្រឆាំងទៅនឹងការគ្រប់គ្រងរបស់យោធា។

ការហ្វឹកហ្វឺនជាមូលដ្ឋានរបស់កងទ័ពរំដោះប្រជាជន Bamar មានភាពល្បីឈ្មោះដោយសារភាពខ្លាំងក្លា និងមានវិន័យតឹងរ៉ឹង។

ការហ្វឹកហាត់មានរយៈពេលបីខែ ដោយជំរុញឱ្យជ្រើសរើសបុគ្គលិកមានកម្រិតកាយសម្បទានិងផ្លូវចិត្តរបស់ពួកគេ។ នៅពេលមកដល់ជំរំហ្វឹកហាត់ របស់របរផ្ទាល់ខ្លួនទាំងអស់ រួមទាំងទូរស័ព្ទត្រូវបានដកទុក ហើយប្រគល់ទៅឲ្យវិញបន្ទាប់ពីបញ្ចប់វគ្គហ្វឹកហាត់។

ទម្លាប់ប្រចាំថ្ងៃរបស់ក្រុមអ្នកហ្វឹកហ្វឺន ត្រូវចាប់ផ្តើមនៅម៉ោង ៤ព្រឹក និងបញ្ចប់នៅម៉ោង៩យប់ ដោយថ្ងៃអាទិត្យ ជាថ្ងៃសម្រាកតែមួយថ្ងៃគត់ របស់ពួកគេ។


អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        40
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        45
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm