បាតុករគាំទ្រប៉ាឡេស្ទីន នៅអាមេរិក នាំគ្នាតវ៉ាក្នុងថ្ងៃចុងក្រោយនៃសន្និបាតបក្សប្រជាធិតេយ្យ

2024/08/23 06:29:55 pm        100

បាតុករគាំទ្រប៉ាឡេស្ទីនរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអ៊ីស្រាអែល ក្នុងសង្រ្គាមហ្កាហ្សា នៅថ្ងៃចុងក្រោយនៃសន្និបាតជាតិប្រជាធិបតេយ្យក្នុងទីក្រុង ឈីកាហ្គោ (Chicago) កាលពីថ្ងៃព្រហស្បតិ៍ (២២ សីហា)។

ការគាំទ្ររបស់អាមេរិកដល់អ៊ីស្រាអែល គឺជាបញ្ហាចម្រូងចម្រាស់បំផុតក្នុងចំណោមសមាជិកបក្សប្រជាធិបតេយ្យ ហើយទទួលបានការចាប់អារម្មណ៍តិចតួចណាស់នៅក្នុងសន្និបាត ដែលអាចប៉ះពាល់ដល់ពួកគេនៅពេលបោះឆ្នោត។

អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានទទួលការអបអរសាទរយ៉ាងខ្លាំងនៅលើវេទិកាសន្និបាត ខណៈលោកស្រីព្យាយាមបញ្ជាក់ពីខ្លួនឯងឡើងវិញដល់ពលរដ្ឋអាមេរិក និងគូរភាពផ្ទុយគ្នាជាមួយបេក្ខភាពបក្សសាធារណរដ្ឋលោក Donald Trump ក្នុងពេលទទួលយកការតែងតាំងបេក្ខភាពប្រធានាធិបតីឆ្នាំ២០២៥ ជាផ្លូវការពីបក្សប្រជាធិបតេយ្យ។

មានវត្តមាននគរបាលយ៉ាងច្រើន ខណៈក្រុមបាតុករដើរដង្ហែរតាមការផ្លូវក្នុងទីក្រុង។ ក្រៅពីនគរបាលនៅតាមផ្លូវ មានមន្ត្រីប្រហែល ១០០នាក់ដែលបំពាក់ឧបករណ៍កុបកម្ម និងរថយន្តសមត្ថកិច្ចជាង ២០គ្រឿងបានតាមដានបាតុកម្មដ៏សន្តិភាពនោះ។

នគរបាលទីក្រុង Chicago បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេមិនផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួនទេ ហើយបានត្រៀមខ្លួនរួចជាស្រេចសម្រាប់រាត្រីចុងក្រោយនៃបាតុកម្មគាំទ្រប៉ាឡេស្ទីននៅខាងក្រៅមហាសន្និបាតជាតិប្រជាធិបតេយ្យ បន្ទាប់ពីការប្រមូលផ្ដុំស្រដៀងគ្នានេះកាលពីថ្ងៃពុធ ដែលមិនបណ្តាលឱ្យមានអ្នករងរបួស ឬការចាប់ខ្លួនឡើយ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        82
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        127
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm