ស្ថានភាពទឹកទន្លេមេគង្គក្រចេះ ហក់ឡើងដល់១៧,៣៦ម៉ែត្រ ធៀបនឹងឆ្នាំ២០២០ កើនឡើង ៥,៦១ម៉ែត្រ

2021/09/14 08:15:44 pm        483

ក្រចេះ ៖ ស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកទន្លេមេគង្គខេត្តក្រចេះ គិតត្រឹមព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានហក់ឡើងដល់១៧,៣៦ម៉ែត្រ បើប្រៀបធៀបរយៈពេលដូចគ្នា ដឹងឆ្នាំ២០២០ ស្ថានភាពទឹកកើនឡើង ៥,៦១ម៉ែត្រ។ រីឯអាកាសធាតុវិញ ផ្ទៃមេឃមានពពកក្រាស និងមានភ្លៀងធ្លាក់ពីតិចទៅច្រើន នៅតាមបណ្ដា ស្រុក ក្រុងទាំង៦ទូទាំងខេត្ត។

លោក ហេង រត្ន័មុន្នីដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ បានឲ្យដឹង នៅ​ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះថា ស្ថានភាពទឹកទន្លេមេគង្គចាប់ផ្ដើមហក់ឡើង តែមិនទាន់​ហូរចូល​អាងនូវឡើយទេ ទាល់តែកំរឹតទឹកទន្លេមេគង្គមានកំពស់ចាប់ពី ១៩ម៉ែត្រឡើង​ទៅទើប​ហូរចូរអាង ចំពោះទឹកដែលបានឡើងនេះ គឺដោយសារមានភ្លៀង នៅខាងលើចំអាងមេគង្គ និងមាន​ភ្លៀងធ្លាក់​ក្នុងខេត្តយើងដែរ។

លោកបានសង្ឃឹងយ៉ាងខ្លាំងថា ការហក់ឡើងនៃទឹកទន្លេមេគង្គនៅពេលនេះ នឹងផ្ដល់ផល វិជ្ជមាន​ដល់ការ​បង្ករបង្កើតផលស្រែចម្ការរបស់បងប្អូនប្រជាកសិករ ហើយទឹកទន្លេមេគង្គ នឹងបន្តទៀត។ លោក បានបញ្ជាក់ថា ស្ថានភាពជាក់ស្ដែង ខេត្តក្រចេះពុំមានរងឥទ្ធិពល ខ្យល់ព្យុះធ្ងន់ធ្ងរ​នោះឡើយ​ គ្រាន់តែបង្កមានភ្លៀងធ្លាក់បន្តិចបន្តួច នៅតាមតំបន់មួយចំនួន ដោយមិនអាចបង្កឲ្យមាន​ទឹកជំនន់​ទឹកភ្លៀង​លិចខ្លាំងនោះទេ។ ម្យ៉ាងវិញទៀត គឺដោយសារ កត្តាស្ថានភាពភូមិសាស្រ្តខេត្តក្រចេះ​ ជាតំបន់ខ្ពង់រាប ដូច្នេះកាលណាភ្លៀងធ្លាក់ទឹកហូរ ចូលអាងលឿន។

គួរបញ្ជាក់បន្ថែមថា ដោយសារកត្តាធម្មជាតិមានភ្លៀងធ្លាក់ នៅតាមតំបន់មួយចំនួន ក្នុងខេត្តក្រចេះ​ មន្ទីរបានណែនាំដល់សហគមន៍ ឱ្យបិទបើកទឹកទៅតាមលក្ខណៈបច្ចេកទេស ប្រសិនបើ នៅកន្លែង​ណា​ដែលគ្មានទឹកគ្រប់គ្រាន់ សហគមន៍ត្រូវបិទទឹកទុកក្នុងអាង ដើម្បីទុកធ្វើស្រែប្រាំង៕

អ​ត្ថបទ ៖ សេង ម័រ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm