ទេសចរជាតិ៖ ខេត្តរតនគិរីផ្លាស់មុខមាត់ និងរីកចម្រើនច្រើនបើធៀបនឹងជាង ១០ឆ្នាំមុន

2024/08/23 07:33:41 pm        159

ទេសចរជាតិ ដែលទៅទស្សនាកម្សាន្តនៅខេត្តរតនគិរី លើកឡើងថា ខេត្តរតនគិរី​ដែល​ជា​ខេត្ត​មួយ​មាន​ចម្ងាយ​ឆ្ងាយជាងគេកំពុងផ្លាស់មុខមាត់ និងរីកចម្រើនច្រើនបើ​ធៀប​នឹង​ជាង​១០​ឆ្នាំ​កន្ល​ង​ទៅ​។

ក្នុងពេលក្រសួង-ស្ថាប័ន មជ្ឈដ្ឋានក្នុង និងក្រៅ​ប្រទេស​បន្ត​គាំទ្រ​ដល់​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA) ដើម្បីឆ្លុះបញ្ចាំងដល់អត្ថប្រយោជន៍លើសេដ្ឋកិច្ច, ពាណិជ្ជកម្ម និង​ការអភិវឌ្ឍន៍ ដែលផ្ទុយ​ពី​ក្រុម​មួយ​ក្តាប់​តូច​ចោទ​ថា​បាត់​បង់​ទឹកដី​ប្រទេស​កម្ពុជា​ តាមរយៈ​ខេត្ត​ទាំង៤​ដែល​ត្រូវដាក់បញ្ជូលក្នុងគម្រោងនេះ។ ជាក់ស្តែង តាមរយៈក្រុមការងារ​BT​Vបា​ន​ទៅដ​ល់​ទឹក​ដី​ខេត្ត​រតនគិរី និងជួបសម្ភាសន៍ជាមួយទេសចរណ៍ជាតិដែលទៅលេងកម្សាន្តនៅខេត្តរតនគិរី ពួក​គាត់បានឱ្យដឹងថា ដោយសារតែរដូវ​នេះ​ពួក​គាត់​ទើប​តែ​បញ្ចប់​ការ​ដាំដុះនៅឯស្រុក​កំណើត​នា​ខេត្ត​បាត់ដំបង ដូច្នេះបានរៀបចំការដើរកម្សាន្តទៅខេត្តភាគឦសាន។

ទេសចរណ៍ជាតិ លើកឡើងថា ខេត្តរតនគិរីក្នុងរយៈពេលជាង១០ឆ្នាំចុង​ក្រោយនេះ​ពិត​ជាមាន​ការ​ផ្លាស់​ប្តូរ​មុខមាត់ សោភ័ណភាព និងកសាងផ្លូវបានស្អាតជាងមុនដែលជួយឱ្យ​ការធ្វើ​ដំណើរ​កាន់​តែ​រហ័ស។

សូមជម្រាបថា ខេត្តរតនគិរីមានចំងាយជិត៦០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ខេត្ត​រតនគិរី​មាន​តំបន់​ទេសចរណ៍ចំនួន ១៤កន្លែង ដូចជា បឹងយក្សឡោម, ទឹក ជ្រោះកាចាញ, ទឹកជ្រោះចាអ៊ុង, ទឹកជ្រោះអូរស៊ិនលែរ៍, និងឧទ្យានជាតិវីរជ័យជាដើម ខណៈក្នុងចំណោមនោះមាន៥កន្លែង ដែល​កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលេងកម្សាន្តច្រើនជាងគេ គឺបឹងយក្សឡោម, អូរសិនលែរ៍, ទឹកជ្រោះកាចាញ, ទឹកជ្រោះចា អ៊ុង និង ទឹកជួរតាតតៃ ដែលមានភ្ញៀវទេសចរ​ទៅ​លេង​ក្នុងមួយឆ្នាំៗរាប់ម៉ឺននាក់៕ 

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        347
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        370
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        469

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm