មូលដ្ឋានសុខាភិបាលនៅខេត្តកណ្តាលទទួលការគាំទ្រច្រើនពីពលរដ្ឋលើការផ្តល់សេវារយៈពេល១ឆ្នាំនេះ

2024/08/23 07:46:48 pm        191

ក្រោយពីបានអនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលអណត្តិទី៧ លើ​កិច្ចការ​ពង្រីក​ថែ​ទំាសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ក្នុងរយៈពេលមួយឆ្នាំមកនេះ មូល​ដ្ឋាន​សុខាភិបាលនៅខេត្តកណ្តាល គឺបានអនុវត្តការផ្តល់សេវា និងបានសម្របសម្រួល ជូន​ពលរដ្ឋ​ទូទៅ ​មកទទួលសេវា បានច្រើនជាងបណ្តាឆ្នាំកន្លងមក និងទទួល​បាន​ការ​គាំទ្រ​ផ្តល់​សេចក្តី​ទំនុក​ចិត្ត​ខ្ពស់​ពីបណ្តាពលរដ្ឋ។

លោក វេជ្ជបណ្ឌិត លី មករា ប្រធានមន្ទីរពេទ្យបង្អែកជ័យជម្នះ ខេត្តកណ្តាល បានថ្លែង​ប្រាប់​BT​V​នៅ​ថ្ងៃ​ទី២៣ ខែសីហានេះថា នៅក្នុងដំណើរកាអនុវត្តគោលនយោបាយអាទិភាព របស់​រាជ​រដ្ឋាភិបាល អាណត្តិទី៧ ដែលមានក្រសួងសុខាភិបាលជាសេនាធិការ ក្នុងរយៈពេល១ឆ្នាំមកនេះ មន្ទីរ​ពេទ្យបានខិតខំអនុវត្ត និងបានធ្វើមូលដ្ឋានសុខាភិបាលបានទទួលបានការគាំទ្រ និងមាន​ពលរដ្ឋ​បាន​ចូលមកទទួលសេវាថែទាំសុខភាពមានចំនួនកើនឡើងខ្លាំងបណ្តាឆ្នាំកន្លងមក ក្នុង​ពលរដ្ឋ មកទទួលសេវាដោយប្រើបណ្ណ ប.ស.ស និងមូលនិធិសមធម៌ បណ្ណក្រីក្រ មាន​ចំនួន​ច្រើន​ជាង អ្នកប្រើប្រាស់ថវិកាបង់ថ្លៃសេវាថែទាំសុខភាព។

បើតាមស្ត្រីជាម្តាយចូលសម្រាលកូនតាមមូលដ្ឋានសុខាភិបាលនោះ ក៏បានថ្លែងដែរថា បច្ចុប្បន្ន​ពលរដ្ឋ​មាន​ការពេញចិត្តចំពោះ ក្រសួងសុខាភិបាល ពិសេសប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បាន​អនុវត្តគោលនយោបាយផ្តល់បណ្ណ ប.ស.ស បណ្ណមូលនិធិសមធម៌សម្រាប់គ្រួសារក្រីក្រ គឺ​បាន​ទទួលសេវាសម្រាកព្យាបាលដោយមិនគិតថ្លៃ មានប្រាក់ឧបត្ថម្ភបន្ថែម ហើយ​ក្រុម​ពេទ្យ​មាន​ការ​ផ្តល់​សេវាល្អ ដូចៗគ្នា មានទំនុកចិត្តខ្ពស់។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញ​អនុវត្ត​កម្ម​វិធី​គោល​នយោបាយ​ជា​អាទិភាព​ចំនួន៦ ក្នុងនោះ គោលនយោបាយអាទិភាពទី១ គឺការពង្រីក​សេវា​ថែ​ទំា​សុខ​ភាព​ឆ្ពោះទៅ​​រកកា​រគ្រ​ប​ដណ្តប់សុខភាពជាសកល ហើយកម្មវិធីនេះ គឺធ្វើឡើងស្របតាម​កម្ម​វិធី​គោល​នយោបាយ​អង្គការ​សុខាភាពពិភពលោក WHO ដែលបច្ចុប្បន្នគឺបាន និងកំពុងជំរុញបណ្តាប្រទេស ផ្តល់​សេវា​សុខាភិបាល ពិនិត្យថែទាំសុខភាព និងព្យាបាលជំងឺជូនអ្នកជំងឺទាំងអស់គ្នា និងដូចៗគ្នា ពី​រាជ​រដ្ឋាភិបាល បើទោះ ពលរដ្ឋនោះ ឬអ្នកជំងឺ មាន ឬមិនមានថវិកាក៏ដោយ៕ អត្ថបទ ស៊ុម សុខជា 



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm